• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • តុលាការ​ធម្មនុញ្ញ​ថៃ សម្រេច​មិន​រំលាយ​គណបក្ស​ភឿ​ថៃ​ចេញពី​ឆាកនយោបាយ​ទេ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 21 November, 2013  ម៉ោង 02:14 | នយោបាយ, អន្តរជាតិ

    ​បាងកក​៖ នៅ​ថ្ងៃ​ពុធ​នេះ តុលាការ​ធម្មនុញ្ញ​ថៃ​បានចេញ​សេចក្តីសំរេច​ថា មិន​រំលាយ​គណបក្ស​ភឿ​ថៃ ដែល​កំពុង​កាន់អំណាច​ក្នុងប្រទេស​បច្ចុប្បន្ននេះ ចេញពី​ឆាកនយោបាយ ទៅតាម​សំណូមពរ​របស់​បក្សប្រឆាំង​នោះទេ​។ ការសំរេច​របស់​តុលាការ​ធម្មនុញ្ញ បានធ្វើអោយ​ថៃ​ចៀស​ផុតពី​ស្ថានភាព​ច្របូកច្របល់​ដែល​អាច​បង្កដោយ​ក្រុមបាតុករ​គាំទ្រ​រដ្ឋាភិបាល​។​ ​

    នៅ​ថ្ងៃ​ពុធ​នេះ តុលាការ​ធម្មនុញ្ញ​ថៃ​បានចេញ​សេចក្តីសំរេច​ថា មិន​រំលាយ​គណបក្ស​ភឿ​ថៃ ដែល​កំពុង​កាន់អំណាច​ក្នុងប្រទេស​បច្ចុប្បន្ននេះ ចេញពី​ឆាកនយោបាយ ទៅតាម​សំណូមពរ​របស់​បក្សប្រឆាំង​នោះទេ​។​ ​

    សកម្មជន​បក្សប្រឆាំង ដែល​បានធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោកស្រី យី​ង​ឡាក់ បី​សប្តាហ៍​មកហើយ​នោះ ហាក់​បាន​យល់​ស្របតាម​ការសំរេច​របស់​តុលាការ​ធម្មនុញ្ញ ព្រោះថា តុលាការ​បាន​ប្រកាន់យក​ផ្លូវកណ្តាល​ក្នុងការ​សំរេច​នេះ​។ ពោលគឺ តុលាការ​រិះគន់​បរិហា​រថា ការដែល​គណបក្ស​ភឿ​ថៃ​បាន​ព្យាយាម​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​បានអនុម័ត​ក្រោយ​រដ្ឋប្រហារ ទំលាក់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ក្នុង​ឆ្នាំ​២០០៦ គឺជា​ទង្វើ​មិន​ស្របច្បាប់​នោះទេ​។ ប៉ុន្តែ ទង្វើ​នេះ​មិនអាច​អោយ​តុលាការ​សំរេច​រហូតដល់​ថ្នាក់​ថា ត្រូវតែ​រំលាយ​គណបក្ស​ភឿ​ថៃ​នោះទេ​។​ ​

    នៅ​ថ្ងៃ​ពុធ​នេះ ថៃ​បានដាក់​ពង្រាយ​ប៉ូលិស​ប្រមាណ​មួយ​ម៉ឺន​នាក់ នៅ​ក្រុង​បាងកក ខ្លាច​មាន​ឧ​ប្ប​ដិ​ហេតុ​ណាមួយ​កើតឡើង​។ រដ្ឋាភិបាល​ថៃ​ខ្លាច​មាន​ភាពច្របូកច្របល់​ប្រសិន​តុលាការ​សំរេច​ថា រំលាយ​បក្ស​កាន់អំណាច​។ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ សកម្មជន​គាំទ្រ​រដ្ឋាភិបាល​បាន​ជួបជុំគ្នា​សន្ធឹកសន្ធាប់ នៅ​ស្តា​ត​មួយកន្លែង​ក្នុង​ក្រុង​បាងកក​។ ម្សិលមិញ​នេះដែរ សកម្មជន​គាំទ្រ​បក្ស ប្រឆាំង​ក៏​នៅតែ​បន្ត​បាតុកម្ម​ទាមទារ​អោយ​ទំលាក់​រដ្ឋាភិបាល​ផងដែរ​។​

    ​គួររំលឹកថា តុលាការ​ធម្មនុញ្ញ​ធ្លាប់បាន​បញ្ជា​អោយ​រំលាយ​បក្ស​កាន់អំណាច PPP ថៃ​កាលពី​ចុងឆ្នាំ​២០០៨ ម្តង​រួចហើយ ព្រោះថា​បក្ស​កាន់អំណាច​នេះ​បានធ្វើ​ការកេងបន្លំ​ក្នុងការ បោះឆ្នោត​សភា​ឆ្នាំ​២០០៧​។ បក្ស​កាន់អំណាច PPP គឺជា​បុព្វបុរស​របស់​បក្ស​ភឿ​ថៃ​ដែល​កំពុងកាន់​អំណាច​ប​ច្ចុ​ប្បន្ន​នេះឯង​។

    នៅ​ចុងឆ្នាំ​២០០៨ តុលាការ​ធម្មនុញ្ញ ក៏បាន​ហាមឃាត់​មិនអោយ​នាយករដ្ឋមន្ត្រី សុម​ឆៃ វុងសា​វ៉ាត ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ផងដែរ​។ យោងតាម​រដ្ឋធម្មនុញ្ញ​ថៃ​បច្ចុប្បន្ន គណបក្សនយោបាយ​មួយ​អាច​នឹងត្រូវ​រំលាយចោល ប្រសិនបើ​បក្ស​នេះ​បង្ក​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត​៕ ដោយៈ ព្រំ សឿន សូលី​ណា – RFI ​

    01255

    សកម្មជន​អាវ​ក្រហម គាំទ្រ​រដ្ឋាភិបាល​ថៃ នៅ​ពហុ​កីឡា​ជាតិ ក្នុង​ក្រុង​បាងកក​ ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...