ក្រដាសប្រាក់​ប្រភេទ​២០០០​រៀល​ថ្មី ត្រូវបាន​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ប្រកាស​ចាយ​
ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 ខែវិច្ឆិកា, 2013  ម៉ោង 05:52 | ព័ត៌មាន​ជាតិ

​រាជធានី​ភ្នំពេញ ៖ ក្រដាសប្រាក់​ប្រភេទ ២០០០​រៀល​ថ្មី ត្រូវបាន​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ប្រកាស​ឲ្យ​ចាយវាយ​ជា​ផ្លូវការ​ហើយ ក្នុងឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី ៦០ ឆ្នាំ (៩-​វិច្ឆិកា​-១៩៥៣ – ៩-​វិច្ឆិកា​-២០១៣)​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​ស្តីពី​ការចេញផ្សាយ​ធនប័ត្រ អនុស្សាវរីយ៍​ប្រភេទ ២០០០​រៀល ដែល​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន ។​ ​

យោងតាម​អនុក្រឹត្យ​ស្តីពី​ការចេញផ្សាយ​ធនប័ត្រ អនុស្សាវរីយ៍​ប្រភេទ ២០០០​រៀល ដែល​រាជរដ្ឋាភិបាល​បានប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ដូចតទៅ ៖ អនុញ្ញាត​ឲ្យ​ចេញផ្សាយ ធ្វើចរាចរ និង​ប្រើប្រាស់​ក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នូវ​ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ ២០០០​រៀល ទន្ទឹមនឹង​បណ្ដា​ប្រភេទ​ក្រដាសប្រាក់ ដែល​ត្រូវបាន​ចេញផ្សាយ​រួចហើយ​។​ ​

ធនាគារជាតិ​នៃ​កម្ពុជា មាន​ភារកិច្ច​ចេញ​សេចក្តីប្រកាស ដើម្បី​ផ្សព្វផ្សាយ​ពី​លក្ខណៈ​សម្គាល់​នៃ​ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ ២០០០​រៀល​នេះ ។ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់​ក្រសួង ស្ថាប័ន និង​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ទទួលបន្ទុក​អនុវត្តន៍​អនុក្រឹត្យ​នេះ តាម​ភារកិច្ច​រៀងៗ​ខ្លួន ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕ នាយ​ចាន់​ ​

1388520_685041274839589_517130061_nkakajaka