• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​៖ មនុស្ស​ស្លាប់​១២២​នាក់ និង​ប៉ះពាល់​ជាង​១​លាន​៥​សែន​នាក់ ដោយសារ​ទឹកជំនន់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 16 October, 2013  ម៉ោង 04:13 | ទស្សនៈសង្គម, សន្តិសុខ​សង្គម

    ​ភ្នំពេញ ៖ យោងតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ ទឹកជំនន់​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ១២២​នាក់​ស្លាប់ និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១​លាន​៥​សែន​នាក់​។​ ​

    លោក ចាន់ យុ​ត្ថា នាយខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម​បាន​ថ្លែង​ឲ្យ​ដឹងថា កម្ពុជា​នឹងរង​នូវ​ឥទ្ធិពល​ខ្យល់ព្យុះ​ថ្មី​ឈ្មោះ​ណា​រី ចាប់ពី​ថ្ងៃទី​១៦​តុលា ដល់​១៨​តុលា ដែល​នឹង​ប៉ះពាល់​ខេត្ត​ចំនួន​១៣ នឹងធ្វើ​ឲ្យ​កម្រិត​ទឹកទន្លេ​មេគង្គ​ឡើង​បន្តិច ខណៈ​ទឹកជំនន់​ចាប់ផ្តើម​ស្រក ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១២២​នាក់​បាន​ស្លាប់​និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង​១​លាន​៥​សែន​នាក់​។​ ​

    លោក​បាន​បន្តថា ឥទ្ធិពល​ខ្យល់ព្យុះ​ណា​រី​នឹងមាន​ភ្លៀង​ធ្លាក់​មធ្យម​និង​បង្គួរ​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​ឡើង​បន្តិច ហើយ​ខេត្ត​ដែល​រង​ប៉ះពាល់​នោះ​មានដូចជា ខេត្តព្រះវិហារ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង កោះកុង កែប​កំពត និង​ខេត្ត​ព្រះសីហនុ​។​ ​

    លោក​បាន​សង្កត់ធ្ងន់ថា «​កម្ពុជា​នឹងរង​ឥទ្ធិពល​ព្យុះ​ណា​រី ធ្វើ​ឲ្យ​ទឹក​ឡើង​បន្តិច​ហើយ​រលក​សមុទ្រ​មាន​កម្ពស់​ពីមួយ​ម៉ែត្រ​ទៅ​២​ម៉ែត្រ​»​។​ ​

    លោក​បាន​បន្ថែមទៀតថា តែ​ទោះជា​យ៉ាងណាក៏ដោយ​ស្ថាន​ភាពមិន​ធ្ងន់ធ្ងរ​នោះទេ ព្រោះ​មន្ត្រី​ជំនាញ​បានរៀបចំ​ទប់ទឹក​រួចជាស្រេច ដូច្នេះ​មន្ត្រី​ជំនាញ​ខិតខំ​ធ្វើការ​ទាំង​ថ្ងៃ ទាំងយប់​ដើម្បី​រៀបចំ​ទប់ទឹក​ដោយ​ប្រើប្រាស់​បាវ​ខ្យល់ និង​រថយន្ត ហើយ​ស្ថាន​ភាពមិន ធ្ងន់ធ្ងរ​គួរ​ឲ្យ​មានការ​ព្រួយបារម្ភ​នោះទេ​៕​

    12588

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...