• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • តើ​រយៈពេល​២០​ឆ្នាំ​ទៀត​ពិភពលោក​ត្រូវការ​យន្តហោះ​៣​ម៉ឺន​គ្រឿង​មែន​ទេ​?
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 September, 2013  ម៉ោង 03:45 | វប្បធម៌, វិទ្យា​សាស្រ្ត

    ​ក្រុង​ឡុង​ដ៍​៖ ការធ្វើ​ចរាចរណ៍ តាមផ្លូវ​អាកាស នឹង​កើនឡើង​ចំនួន ៤,៧ ភាគរយ​ប្រ​ឆាំ​ឆ្នាំ ដែល​តម្រូវ​ឲ្យ​មាន អ្នកដំណើរ ចំនួន​២៩.២២០​នាក់ និង​យន្តហោះ ដឹក​អ្នកដំណើរ​ចំនួន ២៩​ពាន់​គ្រឿង ក្នុងពេល​អនាគត​។ នេះ​បើ​យោង តាម​ការលើកឡើង​រប​ស់​អ្នក​តម្លើង​យន្តហោះ​។​ ​

    ទីភ្នាក់ងារសារព័ត៌មាន ចិន​ស៊ិន​ហួ ចុះ​ថា ដោយ​ផ្នែក​អាកាសចរណ៍ កំពុងមាន​ការកើនឡើង ដែល​អនុ​ញ្ញា​ឲ្យ​ការធ្វើដំណើរ កាន់​តែមាន​ភាពងាយស្រួល​។​ ​

    ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​កើនឡើង​នូវ ចំនួន​មនុស្ស​ឋានៈ​ខ្ពស់ ភាពងាយស្រួល ក្នុងការ​ធ្វើដំណើរ ការរីកចម្រើន ផ្នែក​របស់​ទីក្រុង ទេសចរណ៍ ការផ្លាស់ប្តូរ​ទីលំនៅ ជា​កត្តា​ដែល​បង្កើន​នូវ ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស ធ្វើដំណើរ​ពី​តំបន់ មួយ​ទៅ​តំបន់​មួយ​។​ ​

    នៅ​ឆ្នាំ​២០៣២ អាស៊ី​ប៉ា​ស៊ី​ភិ​ច នឹង​ឈានមុខ​គេ​លើ ពិភពលោក​ផ្នែក​ចរាចរណ៍ ជាង​ទ្វីបអឺរ៉ុប និង​អាហ្វ្រិក ខាងជើង​ទៅទៀត​។ បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ចំនួន ១​ភាគ​៥​ដែល​បានធ្វើ ដំណើរ​តាម​យន្តហោះ ជា​រៀង រាល់​ឆ្នាំ ដោយឡែក​នៅ​ឆ្នាំ​២០៣០ ចំនួន​មនុស្ស​ដែល ធ្វើដំណើរ​តាម​យន្តហោះ នឹងមាន​ការ​កើន ឡើង​រហូតដល់ ២​ភាគ​៣​។ នេះ​ជាការ​លើកឡើង របស់លោក John Leahy ប្រធាន​ប្រតិបត្តិ ផ្នែក​ទំនាក់ទំនង​អតិថិជន អាកាសចរណ៍​។​ ​

    លោក​បាន​បន្តថា ការកើនឡើង​ផ្នែក​ធ្វើ ដំណើរ​តាម​យន្តហោះ មានន័យថា ចំនួន​អ្នកធ្វើដំណើរ នឹង​កើនឡើង​ពី​ចំនួន ២,៩​ពាន់​លាន​នាក់ ទៅដល់​៦,៧​ពាន់​លាន​នាក់ ក្នុង​ឆ្នាំ​២០៣០​ខាងមុខ​។ ចំណុច​នេះ បានបញ្ជាក់ យ៉ាងច្បាស់​ថា ផ្នែក​អាកាសចរណ៍ បាន​ដើរតួនាទី​យ៉ាង សំខាន់​ក្នុង​ផ្នែក​សេដ្ឋកិច្ច​៕​

    S_0487

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...