• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • អ៊ីស្រាអែល​លក់ យន្ដហោះ​គ្មាន​មនុស្ស​បើក ឲ្យ​ប្រទេសមួយ ក្នុង​តំបន់​អាស៊ាន​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 20 September, 2013  ម៉ោង 15:57 | វិទ្យា​សាស្រ្ត, អន្តរជាតិ

    ​ក្រុមហ៊ុន​ផលិត​សព្វាវុធ Aeronau-tics Defence Sytsems របស់​អ៊ី​ស្រា អែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ផ្ដល់​យន្ដហោះ​គ្មាន​មនុស្ស​បើក UAV Aerostar ដល់​ប្រទេសមួយ​ក្នុង​តំបន់​អាស៊ី​ភាគ​អា​គ្នេ​ហ៍ ប៉ុន្ដែ​មិនបាន​ប្រាប់​ឈ្មោះ​ឡើយ ។​

    ​ទស្សនាវដ្ដី IHS បាន​បញ្ជាក់ថា ក្រុមហ៊ុន​ផលិត​យន្ដហោះ​គ្មាន​មនុស្ស បើក​ខាងលើ បាន​ចុះហត្ថលេខា​លក់​យន្ដ ហោះ​គ្មាន​មនុស្ស​បើក​ក្នុងតម្លៃ​២០​លាន ដុល្លារ ដល់​ប្រទេសមួយ​ក្នុង​តំបន់​អាស៊ី ភាគ​អា​គ្នេ​ហ៍ ដើម្បី​ប្រើប្រាស់​ស៊ើបអង្កេត ។​​ក្រុមហ៊ុន​ផលិត​សព្វាវុធ Aeronau-tics Defence Sytsems បានប្រកាសថា ក្រុមហ៊ុន​បាន​ចុះហត្ថលេខា​លក់​ប្រព័ន្ធ UAV Aerostar ដល់​ប្រទេស​ក្នុង​តំបន់ អាស៊ី​ភាគ​អា​គ្នេ​ហ៍ ។

    កាលពី​ឆ្នាំ​២០១១ ថៃ​ក៏បាន​ទិញ​យន្ដហោះ​នោះ​រួចមកហើយ​ដែរ​។ ដូច្នេះ ប្រទេស​ដែល​ទិញ​នៅពេលនេះ អាចជា ប្រទេស​ថៃ​បន្ដទៀត ។​យន្ដហោះ​ស៊ើប អង្កេត​គ្មាន​មនុស្ស​បើក​ដែល​អ៊ីស្រាអែល លក់​នោះ មាន​សមត្ថភាព​ខ្ពស់​ដោយ មាន​ប្រព័ន្ធ​ស៊ើបអង្កេត​ដំណើរការ​ទាំង យប់​ទាំង​ថ្ងៃ ។​ UAV Aerostar នោះ​មាន​ម៉ាស៊ីន កម្លាំង​៣៨​សេះ ជាមួយ​ស្លាប​២ អាចជួយ​ឲ្យ​យន្ដ​ហោះហើរ​ហោះហើរ​ក្នុង​ល្បឿន ២០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ហើយ​អាច ធ្វើ​សកម្មភាព​បាន​១៤​ម៉ោង ។​

    ​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក ប្រភេទ យន្ដហោះ​ស៊ើបអង្កេត​គ្មាន​មនុស្ស​បើក របស់​អ៊ីស្រាអែល​ទទួលបាន​ការ​ចាប់ អារម្មណ៍​យ៉ាងខ្លាំង ពី​តំបន់​អាស៊ី​ភាគ​អា​គ្នេ​ហ៍ ក្នុងនោះ​មាន​ថៃ និង​សិង្ហ​បុរី ជា​ប្រទេស​ដែល​បាន​ប្រើប្រាស់​ប្រភេទ UAV មាន​ប្រភព​មកពី​អ៊ីស្រាអែល ។​ ​កន្លងមក​ថ្មីៗ​ក៏មាន​ព័ត៌មាន​លេចឮ ថា​វៀតណាម​ក៏បាន​ចាប់អារម្មណ៍​ដល់ ប្រព័ន្ធ​យន្ដហោះ​ស៊ើបអង្កេត​គ្មាន​មនុស្ស បើក​របស់​អ៊ីស្រាអែល​ដើម្បី​ស៊ើបអង្កេត តាម​តំបន់​សមុទ្រ​ដែល​កំពុងមាន​វិវាទ នេះដែរ​៕ ហស​ ​

    ka001j kaoo2jj

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...