• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ជាថ្មី ប៉ុន្តែ​គណបក្ស​ប្រជាជន​ប្រកាស​ការពារ​លទ្ធផល​បោះ​ឆ្នោត​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 9 September, 2013  ម៉ោង 02:27 | នយោបាយ

    ​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​ធ្វើ​សន្និសីទកាសែត​មួយ​ភ្លាម នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​៨​កញ្ញា ដោយ​បដិសេធ​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ឡើយ​។ ការប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​៨​កញ្ញា​។​ ​

    ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុង​ដើរ​ទៅរក​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៥​ឆ្នាំ​២០១៣​នេះហើយ​។ វិបត្តិ​នយោបាយ​ក៏​ព្រោះតែ​គណបក្ស​ជាប់ឆ្នោត​ក្នុង​សភា​គឺ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាន់​គោលជំហរ​ដាច់អហង្ការ​ថា មិន​ទទួលស្គាល់​សោះឡើយ​នូវ​លទ្ធផល​បោះឆ្នោត​រប​ស់ គ ជ ប និង​មិន​ចូលរួម​រួម​ប្រជុំ​សភា​ដំបូង​ផងដែរ​។​

    ​ក្នុង​សន្និសីទ​សារព័ត៌មាន​យ៉ាង​ប្រញាប់ប្រញាល់​មួយ​នៅ​រសៀល​ថ្ងៃអាទិត្យ ក្រោយ​ការប្រកាស​លទ្ធផល​ឆ្នោត​ជា​ផ្លូវការ​របស់ គ ជ ប ។ លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​បានប្រកាស ជំទាស់​ទៅនឹង​លទ្ធផល​ផ្លូវការ​នេះ ដោយ​លោក​បាន​អះអាងថា ជា​លទ្ធផល​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​នោះឡើយ​។ ហើយ​គណបក្សប្រឆាំង​មួយ​នេះ នឹងធ្វើ​មហា​បាតុកម្ម​ជាថ្មី​។​ ​

    បើតាម​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ មហា​បាតុកម្ម​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ខាង​មុននេះ ហើយ​អាច​នឹង​បន្ត​យូរថ្ងៃ​ត​ទៅមុខទៀត រហូតដល់​មាន​ដំណោះស្រាយ​។ ជា​មហា​បាតុកម្ម​ដែល​គណបក្សប្រឆាំង​មួយ​នេះ​ព្រមាន​ថា មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ អាចមាន​ការបោះ​ជំរុំ​នៅ​ហ្នឹង​កន្លែង ឫ​ក៏​ដើរ​ក្បួន​ជាដើម ដោយយោង​ទៅតាម​ស្ថានភាព​ជាក់ស្តែង​។​ ​

    គោលបំណង​នៃ​ការធ្វើ​មហា​បាតុកម្ម​ជាថ្មី​របស់​គណបក្សប្រឆាំង​មួយ​នេះ គ្មានអ្វី​ក្រៅតែពី​ការទទូច​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈ​ក​ម្មា​ចម្រុះ​ឯករាជ​មួយ ដើម្បី​ស៊ើបអង្កេត​លើ​លទ្ធផល​បោះឆ្នោត​នោះឡើយ​។​​ការប្រកាស​ធ្វើ​មហា​បាតុកម្ម​ជាថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេលនេះ បានធ្វើ​ឲ្យ​ស្ថាន​ការ​នយោបាយ​កម្ពុជា ហាក់ដូចជា​ធ្លាក់​ទៅរក​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​បន្តទៀត​។

    ជា​វិបត្តិ​នយោបាយ ដែល​ថា្នក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា គណបក្សប្រឆាំង​មួយ​នេះ ក៏​នឹងមិន​ចូលរួម​ប្រជុំ​សភា​លើកដំបូង​ក្រោម​ព្រះរាជអធិបតីភាព​រប​ស់​ព្រះមហាក្សត្រ​។ ការប្រជុំ​សភា​ដំបូង​ដែល​ត្រូវធ្វើឡើង ក្នុង​រយៈពេល​៦០​ថ្ងៃក្រោយ​ថ្ងៃ​បោះឆ្នោត​នោះ​។​ស្រប​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ឯណោះ​វិញ បានចេញ​សេចក្ដីថ្លែងការណ៍​ប្រកាស​ជា​ឱឡារិក​ទទួលយក​លទ្ធ​ផល​ផ្លូវការ​នេះ​។

    ក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​នៅ​ថ្ងៃអាទិត្យ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​ប្ដេជ្ញា​ការពារ​លទ្ធផល​នៃ​បោះឆ្នោត​នេះ ដោយបាន​ចាត់ទុកថា ជា​លទ្ធផល​ដែល​កើតចេញពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​។​

    ​គួរ​បញ្ជាក់ថា ដូច​ការគ្រោងទុក គណៈកម្មាធិការ​ជាតិ​រៀប ចំការ​បោះឆ្នោត បានប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ បោះឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​។ លទ្ធផល​បង្ហាញថា គណបក្ស ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ ខណៈដែល គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ៥៥​អាសនៈ​៕ ​

    Capture545454

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...