• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​មហា​បាតុកម្ម​ចាប់ផ្តើម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាប់ផ្តើម​ដូច​ការគ្រោងទុក​

    ​ដូច​ការគ្រោងទុក មហា​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​បានចាប់ផ្តើម​ហើយ​នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​នៅឯ​ទីលាន​ប្រជាធិបតេយ្យ​ក្បែរ​រាជធានី​ភ្នំពេញ​ដូច​ការគ្រោងទុក​។ ក្រុមបាតុករ​ដែលមាន​ជួតក្បាល​ដោយ​ក្រណាត់​ពណ៌​លឿង​បានមក​ជួបជុំគ្នា​ជា​បន្តបន្ទាប់​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ ទីក្រុង​ភ្នំពេញ​ទាំងមូល​មាន​សភាព​ស្ងប់ស្ងាត់​ខុសពី​ធម្មតា​។​ ​

    ក្រុមបាតុករ ក្មេង​ចាស់ ប្រុស ស្រី ដែលមាន​ជួតក្បាល​ដោយ​ក្រណាត់​ពណ៌​លឿង​ដោយមាន​សរសេរ​អក្សរ​ខុសៗ​គ្នា​ក្នុងន័យ​ទាមទារ​យុត្តិធម៌​ក្នុងការ​បោះឆ្នោត​បានមក​ជួបជុំគ្នា​តាំងពីព្រឹក​ព្រលឹម​នៅ​ទីលាន​ប្រជាធិបតេយ្យ​។

    ក្នុងចំណោម​បាតុករ​ក៏មានដែរ​ព្រះសង្ឃ​ជាច្រើន​អង្គ​ចូលរួម​បើទោះបីជា​សម្តេចព្រះសង្ឃរាជ​ទាំងពីរ​គណៈ និង​គណៈសង្ឃ​បានចេញ​ព្រះរាជ​សង្ឃប្រកាស​ហាមប្រាម​មិន​ឲ្យ​ចេញពី​វត្ត និង​មិន​ឲ្យ​ចូលរួម​បាតុកម្ម​ក៏ដោយ​។​ ​

    មុនពេល​លោក​សម រង្ស៊ី ប្រធាន​គណបក្ស និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​អញ្ជើញ​មកដល់ អ្នករៀបចំ​កម្មវិធី​បាន​បង្ហាត់​ឲ្យ​អ្នកចូលរួម​ស្រែក​ពាក្យស្លោក​ទាមទារ​មួយចំនួន​ដែលមាន​ដូចជា សន្លឹកឆ្នោត​ខ្ញុំ ជាតិ​ខ្ញុំ សន្លឹកឆ្នោត​ខ្ញុំ​នៅឯណា​? និង​ស្រែក​ទាមទារ​យុត្តិធម៌ និង​ឲ្យ​បង្កើត​គណៈកម្មការ​ឯក​រាជ​ដើម្បី​ស៊ើបអង្កេត​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត​ទៀតផង​។

    លោក សម រង្ស៊ី បានមក​ដល់ទី​លាន​បាតុកម្ម​នៅ​ម៉ោង ៨ ព្រឹក​។​ ​គួរ​កត់សម្គាល់ថា ទីក្រុង​ភ្នំពេញ​ទាំងមូល​មាន​សភាព​ស្ងប់ស្ងាត់​ខុសពី​ធម្មតា​។ ហាង​ទំនិញ​ធំៗ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស និង​ឃ្លាំង​លក់​រថយន្ត​ជាដើម​ត្រូវបាន​បិទទ្វារ​។ កងកម្លាំង​សមត្ថកិច្ច​ត្រូវបាន​ដាក់ពង្រាយ​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ គោ​ដៅ​តាម​ភ្លើងស្តុប​បណ្តា​ផ្លូវ​សំខាន់ៗ និង​ច្រកចេញចូល​រាជធានី​ភ្នំពេញ​ដែល​តាម​ការអះអាង​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​អភិ​បា​រាជធានី​ភ្នំពេញ​ថា​ការពារ​បាតុករ​។ ​

    KA1

     

    លោក សម រង្ស៊ី អាន​ខ្លឹមសារ​បួងសួង​សុំ​សន្តិភាព និង​បង្កើត​គណៈកម្មការ​ចម្រុះ​ ​

    នៅ​ចំពោះមុខ​ក្រុមបាតុករ​យ៉ាងច្រើន​កុះករ លោក សម រង្ស៊ី ប្រធា ន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អាន​សារ​បួងសួង សុំ​សន្តិភាព និង​សេរីភាព​។ ខ្លឹមសារ​នោះ​ក៏មាន​ការទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ​ដែលមាន​ការចូលរួម​ពី​អង្គការសហប្រជាជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​បោះឆ្នោត​។​ ​

    នៅ​ចំពោះមុខ​ក្រុមបាតុករ​យ៉ាងច្រើន​កុះករ មេដឹកនាំ​គណបក្សប្រឆាំង លោក សម រង្ស៊ី បាន​អាន​ខ្លឹមសារ​បួងសួង​ឲ្យ​មាន​សន្តិភាព សេរីភាព​និង​យុត្តិធម៌​ក្នុងការ​បោះឆ្នោត​។ ក្នុងនោះ​ក៏មាន​ការទាមទារ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត​ដែលមាន​ការចូលរួម​ពី​អង្គការសហប្រជាជាតិ​ផងដែរ​។​ ​

    លោក​សម រង្ស៊ី ថ្លែងថា ថ្ងៃនេះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​គឺ​វប្បធម៌​អហិង្សា​។ លោក​អះអាងថា កន្លងទៅ​ប្រទេស​កម្ពុជា​ធ្លាប់មាន​អំពើហិង្សា​

    ជាច្រើន តែ​ពេលនេះ មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពេលនេះ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​អហិង្សា​។ តំណាង​បាតុករ​មកពី​សហគម​ន៍​ផ្សេងគ្នា​ក៏បាន​ឡើង​ថ្លែង​សុន្ទរកថា​ជា​បន្តបន្ទាប់​ផងដែរ​។​ ​

    សូមបញ្ជាក់ថា ក្រុមបាតុករ​ក្មេង​ចាស់ ប្រុស ស្រី ដែលមាន​ជួតក្បាល​ដោយ​ក្រណាត់​ពណ៌​លឿង​ដោយមាន​សរសេរ​អក្សរ​ខុសៗ​គ្នា​ក្នុងន័យ​ទាមទារ​យុត្តិធម៌​ក្នុងការ​បោះឆ្នោត បានមក​ជួបជុំគ្នា​តាំងពីព្រឹក​ព្រលឹម​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ ក្នុងចំណោម​បាតុករ​ក៏មានដែរ​ព្រះសង្ឃ​ជាច្រើន​អង្គ​ចូលរួម​បើទោះបីជា​សម្តេចព្រះសង្ឃរាជ​ទាំងពីរ​គណៈ និង​គណៈសង្ឃ​បា

    នចេញ​ព្រះរាជ​សង្ឃប្រកាស​ហាមប្រាម​មិន​ឲ្យ​ចេញពី​វត្ត និង​មិន​ឲ្យ​ចូលរួម​បាតុកម្ម​ក៏ដោយ​។​ ​

    គួរ​កត់សម្គាល់ថា ទីក្រុង​ភ្នំពេញ​ទាំងមូល​មាន​សភាព​ស្ងប់ស្ងាត់​ខុសពី​ធម្មតា​។ ហាង​ទំនិញ​ធំៗ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស និង​ឃ្លាំង​លក់​រថយន្ត​ជាដើម​ត្រូវបាន​បិទទ្វារ​។ កងកម្លាំង​សមត្ថកិច្ច​ត្រូវបាន​ដាក់ពង្រាយ​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​ប៉ុន្តែ មិនបាន​បិទ​ច្រក​ផ្លូវ​ទេ​៕ ​

    KA2

     
    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...