• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ទិន្នន័យ​យានអវកាស​បង្ហាញថា ព្រះ​ច័ន្ទ​ទី​តានរបស់​ភព​សៅរ៍មាន​ស្រទាប់​ទឹកកក​យ៉ាង​ក្រាស់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 29 August, 2013  ម៉ោង 08:54 | វិទ្យា​សាស្រ្ត

    ​រដ្ឋកា​លី​ហ្វ​ញ៉ាៈ ក្រុម​អ្នកវិទ្យាសាស្ត្រ ជនជាតិ​អាមេរិក បាន​និយាយថា ទិន្នន័យ​ដែល​ទទួលបាន​ពី ទីពិសោធន៍​លំហ​អាកាស បាន​បង្ហាញថា ព្រះ​ច័ន្ទ​ទី​តាន​របស់​ភព​សៅរ៍ ប្រហែលជា​ត្រូវបាន គ្របដណ្តប់​ដោយ ស្រទាប់​ទឹកកក​យ៉ាង ក្រាស់ឃ្មឹក​ដោយ​ត្រូវ បាន​កើតឡើង​ដោយសារ ការប្រែប្រួល​សីតុណ្ហភាព នៃ​មហាសមុទ្រ របស់​ភព​នោះ​។​ ​

    ការសរសេរ​ចុះផ្សាយ នៅក្នុង​ទស្សនា​វ​ដ្តី​ធម្មជាតិ ក្រុម​អ្នកស្រាវជ្រាវ បានធ្វើ​សេចក្តីរាយការណ៍ អំពី​ការពិនិត្យ​ទិន្នន័យ នៃ​កម្លាំង​ទំនាញ និង​ឋាន​លេខ ដែល​ទទួលបាន ពី​យានអវកាស Cassini របស់​ភ្នាក់ងារ អវកាស​ណា​សា ដោយ​ពួកគេ​បាន​បង្ហាញថា មាន​ស្រទាប់​ទឹកកក ដែល​មិន​នឹកស្មាន​ដល់ នៅ​ខាងក្រៅ​ព្រះ​ច័ន្ទ​ទី​តាន​។​ ​

    លោក Francis Nimmo ដែលជា​អ្នកស្រាវជ្រាវ នៅ​មហាវិទ្យាល័យ​នៃ រដ្ឋកា​លី​ហ្វ​ញ៉ា បាន​និយាយថាៈ "​ជាធម្មតា ប្រសិនបើ​អ្នកធ្វើការ ហោះហើរ​នៅ​ពីលើ​ភ្នំ អ្នកនឹង​អាច​ឃើញ កំលាំង​ទំនាញ​មាន ការកើនឡើង​ដោយ សារ​ម៉ាស​របស់​ភ្នំ​។ ចំណែកឯ​នៅ​ព្រះ​ច័ន្ទ​ទី​តាន នៅពេលដែល​អ្នកធ្វើការ ហោះហើរ​ឆ្លង កាត់​តំបន់ភ្នំ កំលាំង​ទំនាញ​ក៏ មានការ​ធ្លាក់ចុះ ដែល​នេះ​គឺជា ការអង្កេត​ដ៏​ចំលែក​មួយ និង​មិន​ធ្លាប់​កើត មាន​ពីមុនមក​។​" ​

    ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន ធ្វើ​សេចក្តី​ពន្យល់ថា នៅក្នុង​ការប៉ះទង្គិច នីមួយៗ​នៅក្នុង ឋាន​លេខ​នៃ​ផ្ទៃ ខាងក្រៅ​របស់ ព្រះ​ច័ន្ទ​ទី​តាន គឺ​ត្រូវ​ទាញ​ចេញ​ដោយសារ តែ​បា​តនៃ​ម​ហាម​សមុទ្រ នោះ​គឺជា​ផែន​ទឹកកក យ៉ាង​ក្រាស់ឃ្មឹក​៕ ​

    kh-moon1 moon-usa

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...