• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 26 August, 2013  ម៉ោង 08:35 | នយោបាយ, ព័ត៌មាន​ជាតិ

    ​ភ្នំពេញ ៖ នៅក្នុង​សន្និសីទកាសែត​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​កាលពី​ព្រឹក​មិញ​(26/08/2013) លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍​ឲ្យ​ដឹងថា គណបក្ស​លោក​មិនទាន់​សន្និដ្ឋាន​ជា​ស្ថាពរ​ថា ការលួចបន្លំ​សន្លឹកឆ្នោត​មាន​លក្ខណៈ​ធំ​ជា​ប្រព័ន្ធ​នៅឡើយ​ទេ​។ ប៉ុន្តែ ភាពមិនប្រក្រតី​ទាំងឡាយ ដែល​កើតមាន​នៅពេល​បើក​កញ្ចប់​សុវត្ថិភាព «​ក​» កាលពី​ម្សិលមិញ គឺ​បាន​សរ​បញ្ជាក់​យ៉ាងច្បាស់​ថា ការពិត​ចាប់ផ្ដើម​បែកធ្លាយ​ហើយ​។​ ​

    ប្រធាន​គណបក្សប្រឆាំង​រូបនេះ បានបញ្ជាក់​ប្រាប់​អ្នកកាសែត និង​តំណាង​សង្គម​ស៊ីវិល អំពី​យុទ្ធវិធី​៣​យ៉ាង ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្តធ្វើ ចាប់ពីពេលនេះ​ត​ទៅមុខទៀត​។ យុទ្ធវិធី​ទាំង​៣​នោះ​រួមមាន ទី​១៖ ជម្រុញ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​បញ្ជា​ឲ្យ គ​.​ជ​.​ប បើក​កញ្ចប់​សុវត្ថិភាព «​ក​» នៅតាម​ខេត្ត​មួយចំនួនទៀត ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត​។

    លោក​សម រង្ស៊ី បន្ថែមថា ប្រសិនបើ​បើក​រួច ហើយ​ឃើញថា​បាត់​ចំនួន​ឬ​ផ្ទៀងផ្ទាត់​មិនត្រូវ​គ្នា នោះ​អាច​នឹងមាន​លទ្ធភាព​បោះឆ្នោត​សារ​ឡើងវិញ​។​ ​យុទ្ធវិធី​ទី​២ គឺ​ទាមទារ​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ ធ្វើការ​ស្រាវជ្រាវ​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។ នេះ​បើតាម​លោក សម រង្ស៊ី​។

    ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បន្តថា លោក​នៅតែ​មិន​ទុកចិត្ត គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ និង​មិន​ចង់​ឲ្យ​ស្ថាប័ន​ទាំង​២​នេះ​មាន​វត្ត​មាននៅ​ក្នុងគណៈ​កម្ម​ការ​ឯករាជ្យ​នោះទេ​។ ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​គណៈកម្មការ​ចំពោះ​កិច្ច​នេះ​នៅ​ដដែល គឺ​ចង់​ឲ្យ​មាន​សមាសភាព​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា អង្គការ​សង្គម​ស៊ីវិល​សង្កេតការណ៍​បោះឆ្នោត និង​អង្គការសហប្រជាជាតិ​។​ ​

    ចំណែក​យុទ្ធវិធី​ទី​៣ ដែលជា​ជម្រើស​ចុងក្រោយបង្អស់​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ​គឺ បាតុកម្ម​អហឹ​ង្សា​និង​សន្តិវិធី ដែល​អាច​នឹង​កើតមានឡើង​នៅ​ទូទាំងប្រទេស​។ ជា​បាតុកម្ម​ដែល​ចូលរួម​ដោយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ដើម្បី​ទាមទារ​យុត្តិធម៌​៕ ​

    image001

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...