• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • មាន​អ្នក​ទូរស័ព្ទឲ្យ​ទៅបើក​លុយ​ពី​ធនាគារ អេស៊ីលីដា ៤.០០០​ដុល្លារ​ទាំង​ថ្ងៃ​ត្រង់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 August, 2013  ម៉ោង 05:24 | ទស្សនៈសង្គម, សិល្បៈកម្សាន្ត

    ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១១:២០​នាទី ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៣ នេះ​មាន​បុរស​ម្នាក់​ដែល​អះអាង​ថា​ជា​បុគ្គលិក​ធនាគារ អេស៊ីលីដា មាន​ទីតាំង​នៅ​ជិត​ស្តា​ត អូឡាំពិក បាន​ទូរស័ព្ទ​មក​ប្រាប់​ប្រជាពលរដ្ឋ​ម្នាក់​ឲ្យ​ ​ទៅ​បើកប្រាក់​ពី​ធនាគារ​ខាង​លើ​ចំនួន ៤.០០០​ដុល្លារ នៅវេលា​ម៉ោង ១:៣០​នាទី ថ្ងៃនេះ​។​ ​

    ប្រជាពលរដ្ឋ​ម្នាក់​បាន​ទាក់ទង​មក​ការិយាល័យ​និពន្ធ​កាសែត ភ្នំពេញ​ថែមស៍ ដោយ​បាន​រៀបរាប់​ពី​ហេតុការណ៍​ខាងលើ​នេះ​ថា បុរស​ដែល​អះអាង​ថា​ខ្លួន​ជា​បុគ្គលិក​ធនាគារ​មាន​ឈ្មោះ ពេញ ផល្លី ប្រើ​ទូរស័ព្ទ​លេខ ០៩៧…….២៣០(​សុំ​លាក់​ទុក​សិន​) បាន​ទូរស័ព្ទ​មក​ប្រាប់​គាត់​ថា​គាត់​ត្រូវ​ទទួលបាន​រង្វាន់​ពី​ធនាគារ អេស៊ីលីដា ចំនួន ៤.០០០ ដុល្លារ ក្នុងពេល​ដែល​គាត់​មិន​ដែល​មាន​ទំនាក់ទំនង​ទាល់តែសោះ​ជាមួយ​ធនាគារ អេស៊ីលីដា ។

    គាត់​បន្ថែមថា គាត់​មិន​មែន​ជា​ភ្ញៀវ​របស់ អេស៊ីលីដា ទេ​កាលពី​ពេល​កន្លងមក ហេតុ​ដូច​ម្តេច​បាន​ជា​ពេល​នេះ គាត់​ត្រូវ​ទទួល​រង្វាន់​ពី​អេស៊ីលីដា ៤.០០០ ដុល្លារ យ៉ាង​ដូច្នេះ​។​ ​ពលរដ្ឋ​ដដែល​បន្តថា គាត់​រឹតតែ​ហួសចិត្ត​នៅពេលដែល​នៅ​សុខៗ គេ​ហៅ​ទៅ​បើ​កលុយ​៤០០០​ដុល្លារ ប៉ុន្តែ​អ្នក​ដែល​បាន​ទូរស័ព្ទ​មក​នោះ​គេ​បាន​ភ្ជាប់​លក្ខ័ខ័ណ្ឌ​គួរឲ្យ​អស់សំណើច​គឺ​ឲ្យ​គាត់​កោស​កាត​ទូរស័ព្ទ​តម្លៃ​២០​ដុល្លារ ហើយ​បញ្ជូន​លេខ​កូដ​បញ្ចូល​ទឹកប្រាក់​នោះ​ទៅឲ្យគេ ដើម្បី​គេ​យកទៅ​បំពេញបែបបទ​ធនាគារ ហើយ​ប្រាប់​ឲ្យ​គាត់​នៅ​រង់ចាំ​ដល់​ម៉ោង​ដែល​បាន​កំណត់​ដូច​ខាងលើ​រួត​រះ​ទៅ​បើ​កលុយ​នោះ​យ៉ាង​ប្រ​ញ៉ាប់​។​

    ​ករណី​ស្រដៀង​គ្នា​នេះ ធ្លាប់​កើតមាន​ច្រើនដង​រួចមកហើយ ប៉ុន្តែ​នៅតែ​មាន​អ្នកចាញ់​ល្បិច​ឆបោក​ដដែល​។

    ព័ត៌មាន​ខាងលើ​នេះ ក៏​ជា​សារ​មួយ​ទៅដល់​មជ្ឍដ្ឋាន​ប្រជាពលរដ្ឋ​ឲ្យបាន​ជ្រាប​ជា​ដំណឹង មិន​ដែល​នៅ​សុខៗ​គេ​ហៅ​ឲ្យទៅ​បើកលុយ​រាប់ពាន់​ដុល្លារ​យ៉ាង​ងាយៗ​ដូច្នេះ​ទេ ហើយក៏​ជា​ដំណឹង​មួយ​ទៅ​បណ្តា​គ្រឹះស្ថាន​ធនាគារ ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ផងដែរ ជៀសវាង​ប៉ះពាល់​ដល់​កិត្តិយស​ដល់​ស្ថាប័ន​ខ្លួន​៕​

    012543

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...