• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ជីវិត​តស៊ូ​របស់​ស្ត្រី​មេម៉ាយ​រកស៊ី​ចិញ្ចឹម​កូន​៩​នាក់​ពុះពារ​ទុក្ខលំបាក​គ្រប​បែបយ៉ាង​រហូត​ទទួលបាន​ភាព​រីកចំរើន​ចាត់ទុកជា​គំរូ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 24 August, 2013  ម៉ោង 10:22 | ទស្សនៈសង្គម, ព័ត៌មាន​ជាតិ

    កំពង់ឆ្នាំង​៖ ដោយសារ​ការតស៊ូ​អំណត់​ព្យាយាម​ក្នុង​ឆាកជីវិត ស្ត្រី​មេម៉ាយ​ម្នាក់​ដែលមាន​កូន​៩​នាក់​ពីមុន​ ​មក​មាន​ជីវភាព​ក្រីក្រ​រស់នៅ​ផ្ទះស្លឹក​។ ក្រោយពី​បាន​តស៊ូ​ប្រកបមុខរបរ​ដាំ​បន្លែ​លក់​និង​ចិញ្ចឹម​ជ្រូក លក់​រយៈ ពេល​ជាង​៩​ឆ្នាំ​មក ឥឡូវនេះ​គាត់​មានផ្ទះ​៣​ខ្នង​ថ្ម​ក្រោម​ឈើ​លើ​មានតម្លៃ​ជាង​១៥០០០​ដុល្លា​រស់នៅ​យ៉ាង​សមរម្យ និង​មាន​ជីវភាព​ធូរធា​មួយកំរិត​ធំ​ដែល​អាច​ចាត់ទុកជា​ស្ត្រី​គំរូ​គួរ​រៀនសូត្រ​តាម​។​ ​ ​

    អ្នកស្រី រ​ត្ន័ វុទ្ធី អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​ ​ឆ្នាំង បានផ្តល់​បទសម្ភាសន៍​ផ្ទាល់​អោយ​អ្នកយក​ព័​ត៍​មាន​យើង​ដឹងថា​៖ ប្តី​អ្នកស្រី​ឈ្មោះ ញឹក សារ៉ន អតីត​ ​ជា​យោធា ក្រោយមក​ក្លាយជា​យោធិន​ពិការ​ក្នុង​សមរភូមិ ផ្ទេរ​មក​មន្ទីរ​សង្គម​កិច្ច​ខេត្ត និង​មាន​ជម្ងឺ​ឈឺ​ស្លាប់​ក្នុង​ឆ្នាំ​២០០៤​។

    អ្នកស្រី​មានកូន​ប្រុស​ស្រី​៩​នាក់​បច្ចុប្បន្ន​កូន​បង​គេ​មាន​អាយុ​២៩​ឆ្នាំ កូនពៅ​មាន​អា​ ​យុ​១៥​ឆ្នាំ ក្នុងនោះ​កូន​៤​នាក់​ជា​កូនភ្លោះ កើត​២​ដង​បានកូន​៤​នាក់ សព្វថ្ងៃ​កូន​២​នាក់​ជា​កម្មករ​រោងចក្រ​ ​កាត់ដេរ ១​នាក់​ជាជាង​អ៊ុតសក់​និង​សំអាងការ ១​នាក់​ធ្វើការ​អង្គការ ១​នាក់​នៅ​រៀន​បរិ​ញ្ញាប​ត្រ័​ក្នុង​ក្រុង​ភ្នំ​ ​ពេញ ៣​នាក់​ទៀត​នៅ​រៀន​ក្នុង​ក្រុង​កំពង់ឆ្នាំង និង​ម្នាក់ទៀត​ប្រឡង​ជាប់​បាក់​ឌុប​កំពុង​រក​ការងារ​ធ្វើ​។​ ​ ​ក្រោយពី​ប្តី​អ្នកស្រី​បាន​ស្លាប់ទៅ​នៅ​ឆ្នាំ​២០០៤​ជីវភាព​របស់​អ្នកស្រី និង​កូនៗ​មានការ​លំបាក​ណាស់រ​ស់​នៅក្នុង​ផ្ទះស្លឹក​មាន​បាយ​ហូប​មិន​គ្រប់គ្រាន់​ទេ​។​ ​

    ពេលនោះ​អ្នកស្រី​និង​កូនៗ​បាន​ប្តេជ្ញាចិត្ត​ជាមួយគ្នា​ថា និង​បង្កើន​ការដាំដុះ​បន្លែបង្កា​នៅ​ជុំវិញ​ផ្ទះ​អោយបាន​ច្រើនជាង​មុន ហើយ​ខ្ចី​ទុន​គេ​ទិញ​កូនជ្រូក​សាច់​ចំនួន​២០​ក្បាល​និង​គោ​ញី​ឈ្មោល​៤​ក្បាល​យកមក​ចិញ្ចឹម​ដើម្បី​លក់​។

    រយៈពេល​៩​ឆ្នាំ​កន្លងមកនេះ​ការប្តេជ្ញាចិត្ត​របស់គាត់​និង​កូនៗ​បានទទួល​ជោគជ័យ គាត់​បាន​សង់ផ្ទះ​៣​ខ្នង​ថ្ម​ក្រោម​ឈើ​លើ​អស់​ទឹកប្រាក់​ជាង​១៥០០០​ដុល្លា សព្វថ្ងៃ​គាត់​មាន​ម៉ូតូ​២​គ្រឿង កង់​៦​គ្រឿង និង​រ៉ឺម៉ក​អ​ន្ទា​រ​មួយគ្រឿង​សំរាប់​ដឹក​បន្លែ​យកទៅលក់​នៅ​ផ្សារលើ​ជា​រៀងរាល់ថ្ងៃ​។​កូនៗ​គាត់​៧​នាក់​មាន​ទូរស័ព្ទដៃ​ប្រើ​គ្រប់ៗ​គ្នា រីឯ​ចង្ក្រាន​នឹង​ភ្លើង​បំភ្លឺ​ក្នុងផ្ទះ​របស់គាត់​ប្រើ​ជីវឧស្ម័ន​ដែលមាន​ទំហំ​៦​ម៉ែត្រគូប បាន​ចំណាយ​ប្រាក់​ជួល​គេ​ធ្វើ​អស់​៦០០​ដុល្លា​។​កាកសំណល់​ដែល​សល់​ពី​ការប្រើ​ជីវឧស្ម័ន​បាន​យកទៅ​កែរ​ឆ្នៃ​ធ្វើជា​ជីធម្មជាតិ​ដាក់​បន្លែរ​ក្នុង​ចំការ​បាន​លូតលាស់​យ៉ាង​ល្អប្រសើរ​។​

    បន្លែរ​របស់គាត់​ដែល​មិន​ប្រើ​ជីគីមី​នេះហើយ បានធ្វើអោយ​ម៉ូយ​របស់គាត់​ទទួល​ទិញយក​ស្ទើរតែ​គ្មាន​សល់​រៀងរាល់ថ្ងៃ​។​ ​ចំណែក​ការចិញ្ចឹម​ជ្រូក​វិញ រយៈពេល​៣​ទៅ​៤​ខែ​គាត់​ម្រ​មូល​លក់​ម្តង​បាន​ប្រាក់ចំណេញ​ពី​៣០០៤០០​ដុល្លា​ក្នុង​មួយខែ រីឯ​ទុន​ដែល​បាន​ខ្ចី​គេ​គាត់​បាន​បង្វិល​ជូន​គេ​វិញ​អស់ហើយ​។​

    កន្លងមក​ដោយ​គាត់​បាន​តស៊ូ​ព្យាយាម​ក្នុង​ការដាំដុះ​បន្លែរ​ទទួលបាន​លទ្ធផល​ល្អ អង្គការក្រៅរដ្ឋា​ភិ​បាល​​​ក្នុង​ខេត្ត​បានទទួល​ស្គាល់​គាត់​ជា​ស្ត្រី​គំរូ​ក្នុង​ខេត្ត និង​បាន​ជួយ​បណ្តុះបណ្តាល​ការដាំដុះ​ដំណាំ​មិន​ប្រើ​ជីគីមី​អោយមាន​ការយល់ដឹង​ខ្ពស់​មួយកំរិត​ទៀត​ក្នុង​ការដាំដុះ ហេតុនេះហើយ​ទើប​គាត់​ទទួលបាន​ជោគជ័យ​ក្នុង​ការរកស៊ី​ចិញ្ចឹមជីវិត​។​ ​

    ចំពោះ​កូនៗ​ទាំ​៩​នាក់​ក៍បាន​នឹង​កំពុង​រៀនសូត្រ​ចេះដឹង​គ្រប់ៗ​គ្នា​ដើម្បី​មាន​គោលដៅ​និង​មុខរបរ​ចិញ្ចឹមជីវិត​ទៅ​អនាគត ដែល​នេះ​ជា​ជីវិត​តស៊ូ​មួយ​របស់​ស្ត្រី​មេម៉ាយ​ដែលមាន​ការតស៊ូ​ដ៍​មោះមុត ទើប​គាត់​ទទួលបាន​ជោគជ័យ​ក្នុង​ឆាកជីវិត​ដ៍​ល្អប្រសើរ​ដូច​ថ្ងៃនេះ ដែល​ស្ត្រី​ទាំងឡាយ​គួរ​យក​គំរូ​រៀនសូត្រ​តាម​៕ ​ដោយ រិ​ទ្ធិ ជ័យ​ ​

    0001 0002 0003 0004

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...