• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • តើ​អ្នកដឹង​ទេ​ថា ការពន្យា​ពេល​រួមភេទ​រហូតដល់​ថ្ងៃ​រៀបការ​មាន​ប្រយោជន៍​អ្វីខ្លះ​?
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 21 August, 2013  ម៉ោង 05:56 | ទស្សនៈសង្គម, សុខភាព

    ​សព្វថ្ងៃនេះ វា​ប្រហែលជា​រឿង​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​សម្រាប់​គូសង្សារ​ជាច្រើន​ដើម្បី​មាន​ភាពស្និទ្ធស្នាល​គ្នា​មុនពេល​ឈាន​ជើង​ទៅដល់​ចំណង​ដ៏​តឹង​មួយ ប៉ុន្តែ​ការសិក្សា​ជាច្រើន​បានអោយដឹងថា គូសង្សារ​ដែល​រងចាំ​មិន​រួមភេទ​រហូតដល់​ថ្ងៃ​រៀបការ​ឃើញថា​មាន​ភាពសប្បាយ​ចិត្តច្រើន​ជាង​គូសង្សារ​ដែល​រួមភេទ​ជាមួយគ្នា​រួច ដែល​ពួកគេ​បាន​ចែករំលែក​ចំណង​ផ្លូវកាយ​របស់ខ្លួន​រួចទៅហើយ​មុនពេល​ធ្វើការ​ស្បថសច្ចារ​។​ ​

    ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ ឌៀ​ន ប៉ូ​ស​ប៊ី (Dean Busby, PhD) សាស្ត្រាចារ្យ​ក្នុង​សាលា​សាកលវិទ្យាល័យ​ជីវិត​គ្រួសារ Brigham Young (Brigham Young University’s School of Family Life) បាន​និយាយថា មិន​ខ្វល់​ថា​អ្នក​កាន់សាសនា​អ្វី​នោះទេ ការរង​ចាំ​ជួយ​ធ្វើ​អៅ​យ​ទំនាក់ទំនង​មាន​ដំណើរការ​កាន់តែ​ល្អ​ជាង​មុន ហើយ​រឿង​អស់ទាំង​នេះ​ជួយ​បង្កើន​ស្ថេរភាព​យូរអង្វែង និង​ប្រកបដោយ​ភាពសប្បាយ​រីករាយ​ទាំងសងខាង​។​ ​

    តើ​អ្នកជា​មនុស្ស​ដែល​កំពុងតែ​ស្វែងរក​ហេតុផល និង​អត្ថប្រយោជន៍​នៃ​ការពន្យា​ពេល​រួមភេទ​រហូតដល់​រៀបការ​រួច​មែន​ទេ​?

    ខាងក្រោម​នេះ​គឺជា​ហេតុផល ក៏ដូចជា​អត្ថប្រយោជន៍​មួយចំនួន​តូច​ដែល​អ្នក​អាច​ទទួលយកបាន​៖

    – អ្នកស្រាវជ្រាវ​ចុងក្រោយ​គេ​បង្អោះ​បានអោយដឹងថា គូសង្សារ​ដែល​តម​មិន​រួមភេទ​រហូតដល់​ថ្ងៃ​រៀប​គឺ​សប្បាយចិត្ត​ជាង​គូសង្សារ​ដទៃ​។ រឿងនេះ​មិនមែន​គ្រាន់តែ​ជាការ​រក្សា​ពាក្យសន្យា​តែមួយ​មុខ​នោះទេ ប៉ុន្តែ​ភាពរឹងមាំ​នៃ​ទំនាក់ទំនង​របស់​ពួកគេ​អាចឈាន​ទៅរក​ភាព​អស្ចារ្យ​ខ្លាំង​ទៅមុខទៀត​។​

    – អត្ថប្រយោជន៍​ដ៏​ធំ​បំផុត​ក្នុងការ​ពន្យា​ពេល​រួមភេទ​រហូតដល់​ថ្ងៃ​រៀបការ​គឺអាច​ទទួលបាន​បទពិសោធ​ន៍​យ៉ាង​ល្អ​ទៅលើ​ការរួម​ភេទ​។ រឿងនេះ​ច្រើនតែ​គូសង្សារ​មាន​ភាព​យល់ច្រឡំ​ដែល​បណ្តោយ​ខ្លួន​រួមភេទ​មុន​ថ្ងៃ​រៀបការ​ទៅវិញ​។​

    – ការពន្យា​ពេល​រួមភេទ​រហូតដល់​ថ្ងៃ​រៀបការ​អាចធ្វើ​ឡើង​ដើម្បី​យល់ដឹង​អំពី​ច​រិ​ក​មនុស្ស​អោយ​កាន់តែច្បាស់​លាស់​ជាង​មុន​។ ការពន្យា​ពេល​រួមភេទ​បែបនេះ​ច្រើនតែ​ផ្តល់​ពេលវេលា​បន្ថែម​សម្រាប់​ពួកគេ​យល់ដឹង​អំពី​គ្នា​នឹង​គ្នា​។​

    – ផ្លូវចិត្ត​របស់​គូសង្សារ​នឹង​កាន់​តែមាន​ភាព​ទុកចិត្ត​លើ​គ្នា​កាន់តែខ្លាំង​ជាង​មុន​បើសិន​ជាការ​រួមភេទ​អាច​ពន្យា​ពេល​រហូតដល់​ថ្ងៃ​រៀបការ​។ ភាព​គួរ​ជឿជាក់​បាន​ជម្រុញអោយមាន​គុណភាព​កាន់តែខ្លាំង​ទៅលើ​ការរួម​ភេទ​របស់​គូសង្សារ​ដែល​សម្រេចចិត្ត​តម​ការ​រួមភេទ​រហូត​ដល់​រៀបការ​រួច​។​

    – អត្ថប្រយោជន៍​ផ្សេង​មួយទៀត​នៃ​ការពន្យា​ពេល​រួមភេទ​គឺជា​ការពង្រឹង​ដល់​ដំណើរការ​ទំនាក់ទំនង​។ ស្ថេរភាព​ដ៏​យូរអង្វែង និង​ទំនាក់ទំនង​ប្រកបដោយ​ការសប្បាយ​ចិត្ត​អាច​កើតមានឡើង​បាន​លុះត្រាតែ​ដៃគូ​ទាំងពីរ​នាក់​អាចធ្វើ​ទំនាក់ទំនង​គ្នា​បាន​យ៉ាង​ល្អ និង​ពន្យា​ពេល​រួមភេទ​រហូតដល់​ថ្ងៃ​រៀបការ ហើយ​វា​ច្រើនតែ​ជួយ​អោយ​គូសង្សារ​ទាំងពីរ​អាចយ​ល់​ដឹង​អំពី​គ្នា​ច្រើនជាង​មុន​ទៀតផង​។​

    – អត្ថប្រយោជន៍​នៃ​ការពន្យា​ពេល​រួមភេទ​ដល់​ថ្ងៃរ​បៀ​ការ​ក៏​អាច​ប្រើ​ជា​តេស្ត​ដល់​ភាពចុះ​សម្រុង​គ្នា​នៃ​ដៃគូ​ទាំងពីរ​ស្ថិតក្នុង​ដំណាក់កាល​ស្និទ្ធស្នាល​គ្នា​ខ្លាំង និង​សម្រាប់​ពន្យា​ករ​ថា​តើ​ទំនាក់ទំនង​នោះ​នឹង​អាច​នៅ​យូរ ឬក៏​អត់​។​

    – គូសង្សារ​ដែល​ធ្លាប់​រួមភេទ​ជាមួយគ្នា​ហើយ​តែងតែ​មិនមាន​ការការពារ​ល្អ​ទេ​ចំពោះ​ជំងឺ​កាមរោគ និង​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​។​ ​

    ការស្រាវជ្រាវ​ជាច្រើន​បាន​អះអាងថា កាលណា​គូសង្សារ​រងចាំ​កាន់តែ​យូរ គុណភាព​នៃ​ការ​រួមភេទ​, ទំនាក់ទំនង​, ការសប្បាយ​ចិត្ត និង​ស្ថេរភាព​ក្នុង​ថ្ងៃ​របៀបការ​របស់​ពួកគេ​កាន់តែ​ល្អ​៕​

    couple_family_beach

     

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...