• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • យុវជន​ជជែក​គ្នា​ពី​អំពើពុករលួយ អបអរ​ទិវា​យុវជន​អន្តរជាតិ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 12 August, 2013  ម៉ោង 00:25 | ទស្សនៈសង្គម

    ​អង្គការ​តម្លាភាព​កម្ពុ​ជា នឹង​រៀបចំ​ការជួបជុំ​មួយ នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​អបអរសាទរ​ដល់​ទិវា​យុវជន​អន្ដរជាតិ ១២​សីហា​។ ក្នុងឱកាស​នៃ​ការជួប​ជុំគ្នា​នេះ យុវជន​ចំនួន​៧០០​នាក់ នឹងត្រូវ​ពិភាក្សា​ដេញដោល​គ្នា ទាក់ទង​ទៅនឹង​ប្រធានបទ តួនាទី​របស់​យុវជន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​។​ ​

    យុវជន​ចំនួន ៧០០ នាក់​នឹងត្រូវ​ជួបជុំគ្នា​នៅ​សកល​វិទ្យាល័យ​បញ្ញា​ជាតិ​នៅ​ថ្ងៃ ចន្ទ​ទី​១២​ខែសីហា ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការអបអរសាទរ​ទិវា​យុវជន​អន្តរជាតិ ដែល​ប្រទេស​នានា​នៅលើ​ពិភពលោក ចាត់ទុកថា​មាន​សារៈសំខាន់ មិន​ខុសពី​ទិវា​កុមារ​អន្តរជាតិ ឬ​ទិវា​សិទ្ធ​នារី​អន្តរជាតិ​នោះឡើយ​។

    លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែងថា ជំនួប​ដែល​រៀបចំឡើង​ដោយ​អង្គការ​តម្លាភាព​កម្ពុជា គឺ​ដើម្បី​ជាការ​អបអរ​ដល់​ទិវា​យុវជន​អន្តរជាតិ និង​ជាការ​បង្កើន​ការយល់ដឹង​ដល់​យុវជន​បន្ថែមទៀត ដល់​តួនាទី​របស់​ពួកគេ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​។​ ​

    ក្រោម​ប្រធានបទ «​តួនាទី​របស់​យុវជន​ក្នុងការ​ប្រឆាំង​អំពើពុករលួយ​» យុវជន​មកពី​គ្រឹះស្ថានសិក្សា​នានា តាម​ខេត្ត​ក្រុង និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ផង​នោះ នឹង​តម្រូវ​ឲ្យ​មាន​ការជជែក​ពិភាក្សាគ្នា​ដេញដោល​គ្នា​ជុំវិញ​ប្រធានបទ​នេះ​។

    ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល កត់សម្គាល់ថា យុវជន​កម្ពុជា​គឺជា​វ័យ​មនុស្ស ដែលមាន​សក្តានុពល​យ៉ាង​ធំធេង និង​ជា​ទំពាំង​ដែល​ត្រូវ​ស្នង​ប្រទេសជាតិ​។ ទាក់ទង​ទៅនឹង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ក្រៅពី​ការយល់ដឹង​របស់​ពួកគេ លើ​បញ្ហា​នេះ គឺ​តម្រូវ​ឲ្យ​មានការ​ផ្តល់​ដល់​ពួកគេ​នូវ​សកម្មភាព​ចូលរួម​ជាក់ស្តែង​បន្ថែមទៀត​។​ ​

    កាលពីដើម​ខែកក្កដា​ក​ន្ល​ង​ទៅនេះ អង្គការ​តម្លាភាព​កម្ពុ​ជា តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ដោយ​បច្ចេកទេស​ច្បាស់លាស់​មួយ​របស់​អង្គការ​វាស់វែង​អំពើពុករលួយ​ជាស​កល បង្ហាញថា ស្ថាប័ន​ដែលមាន​អំពើពុករលួយ​ខ្លាំងជាងគេ មាន​ស្ថាប័ន​តុលាការ ស្ថាប័ន​ប៉ូលីស មន្ត្រី​សាធារណៈ និង គណបក្សនយោបាយ​។

    តាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​នានា​ប្រឆាំង​អំពើពុករលួយ​ក៏​បង្ហាញ​ផងដែរ​ថា ប្រទេស​កម្ពុជា​បាន​បាត់បង់​ថវិកា​ប្រមាណ​ជា ៥០០ លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ​ដោយសារ​អំពើពុករលួយ​៕ ​

    dsdយុវជន​យុវនារី​កម្ពុជា (​រូបភាព​ឯកសារ) 

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...