• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ព័ត៌មាន​សុខភាព​មិនមែន​ជួយ​ផ្សាយពាណិជ្ជកម្ម​គេ​ទេ សារ​ផ្ញើជូន​មិត្ត​ភ​ក្ត័​អ្នក​ស៊ីផឹក​ទាំងឡាយ​គួរ​ពិសារ​ទឹកបរិសុទ្ធ​ដែលមាន​PH​ខ្ពស់​ដើម្បី​ជួយ​ការពារ​ក្រពះ​ពោះវៀន​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 August, 2013  ម៉ោង 05:42 | ទស្សនៈសង្គម

    កំពង់ឆ្នាំង​៖ ថ្មីៗ​នេះ​ដោយមាន​អ្នក​ចំនួន​ដែល​ចូលចិត្ត​ពិសារ​គ្រឿង​ស្រវឹង​រាល់ថ្ងៃ​មាន​ជម្ងឺ​ឈឺផ្សា​ក្រពះ​ពោះវៀន បាន​រកឃើញ​និង​ជ្រើស​រើសយក​ទឹកបរិសុទ្ធ ខ្មែរ​យើង​ដែល​ទើបតែ​ផលិត​ជាង​១​ឆ្នាំ មាន​ម៉ាក​៧.១ និង​មាន​PH ៧.៨ ពិតៗ មក​ទទួលទាន​ជា​រាល់ថ្ងៃ ពិសេស​ពេលព្រឹក​ព្រលឹម​នោះ​គឺ​បានធ្វើអោយ​ក្រពះ​ពោះវៀន​ពួកយើង​បាត់​ចុកចាប់​ឈឺផ្សា​ពិតមែន និយាយ​បែបនេះ​មិនមែន​ផ្សាយពាណិជ្ជកម្ម​អោយគេ​ទេ គឺ​ដើម្បី​ចែករំលែក​ការរកឃើញ និង​យល់ដឹង​អំពី​ប្រសិទ្ធភាព​នៃ​ទឹកបរិសុទ្ធ​ច​ខាងលើ​ដើម្បី​ស​ម្រូ​ល​ដល់​សុខភាព​យើង​។​ ​ ​

    ដើម្បី​ជ្រើសរើស​ទឹកបរិសុទ្ធ​ដែល​យើង​ចាំបាច់​ត្រូវតែ​ទទួលទាន​រៀងរាល់ថ្ងៃ​ដោយ​ខានមិនបាន​នោះ ប្រជាពលរដ្ឋ​យើង​គួរតែ​ចំណាយពេល​ត្រួតពិនិត្យ​មើល​ដប​ទឹក​ទឹកបរិសុទ្ធ​៧.១​ដែល​ម្ចាស់​គេ​បាន​បិទ​ស្លាក​យីហោ​ត្រឹមត្រូវ​នោះ​យើង​និង​ឃើញ​គេ​សរសេរ​អក្សរ​និង​លេខ​ពណ៌​ក្រហម​ថា PH7.8 ហើយ​យើង​សាង​ល្បង​យក​ដប​ទឹកបរិសុទ្ធ ផ្សេងទៀត​ដែល​យើង​យល់ថា​មានគុណ​ភាពល្អ តើ​អ្នក​ផលិត​បានដាក់ គុណភាព​ដូច​ទឹកបរិសុទ្ធ​ខាងលើនេះ​ទេ​។

    ​ប៉ុន្តែ​បើ​យើង​យក​ទឹកបរិសុទ្ធ​បរទេស​១​នោះមក​ពិនិត្យ​គឺ​ពិតជា​មានគុណ​ភាពល្អ​និង​មានតម្លៃ​ខ្ពស់​មែន ដែល​អ្នកមាន​ទ្រព្យ​មនុស្ស​ស៊ីវីល័យ​អ្នកចេះដឹង​ភាគច្រើន គេ​និយម​ចូលចិត្ត​ទៅតាម​កិត្តិយស​របស់គេ តែបើ​យើង​ធ្វើការ​ត្រួតពិនិត្យ​វិញ​នោះ យើង​និង​ឃើញ​អ្នក​ផលិត​សរសេរ​អក្សរ​និង​លេខ បញ្ជាក់​ពី​គុណភាព​មាន​PH7,2 តែប៉ុណ្ណោះ គឺ​គុណភាព​ក្រោម​ទឹកបរិសុទ្ធ​របស់​ខ្មែរ​យើង​ដែលមាន​តម្លៃថោក​ជាង​នោះទេ​។​ ​

    បើ​និយាយ​ពី​តម្លៃ​វិញ​ទឹក​សុទ្ធ​ម៉ាក​៧.១ មានតម្លៃ​លក់រាយ​១​ដប​តែ​៧០០​រៀល​ទេ តែ​ទឹកបរិសុទ្ធ​បរទេស​នោះ​វិញ​តម្លៃ​លក់រាយ​១​ដប ៤០០០​រៀល​ឯណោះ តើ​ប្រជាពលរដ្ឋ​និង​អ្នកមានៗ​ខ្មែរ​យើង​គួរ​ជ្រើសរើស​មួយណា​។​ ​ ​មនុស្ស​យើង​ម្នាក់​ត្រូវការ​ទឹក​ទទួលទាន​រាល់ថ្ងៃ​មិនអាច​ខ្វះ​បាន គ្រូពេទ្យ​ធ្លាប់​អោយ​ ​ដឹងថា មនុស្ស​យើង​ដើម្បី​សុខភាព​ល្អ គឺ​ត្រូវ​ទទួលទាន​ទឹក​អោយបាន​១​ថ្ងៃ​ពី​៣​ទៅ​៤​លីត្រ​ ​ប៉ុន្តែ​ការទទួល​ទាន​ទឹក​យើង​គួរតែ​ជ្រើសរើស​ទឹក​ណា​ដែល​មានគុណ​ភាពល្អ និង​មានតម្លៃ​ ​ថោក​សមរម្យ​ដែល​អាច​ទទួលយកបាន​តាម​ធនធាន​របស់​យើង​។

    ការទទួល​ទាន​ទឹក​ពេល​ ​ព្រឹក​ព្រលឹម​នៅពេលដែល​ក្រពះ​យើង​គ្មាន​ចំណីអាហារ​កិន​នោះ​គឺជា​ការល្អប្រសើរ​ណាស់​ ​បើ​យើង​មិន​ទទួលទាន​ទឹក​នៅពេល​ព្រឹក​ព្រលឹម​នោះទេ គឺ​ក្រពះ​យើង​និង​ច្របាច់​កិន​តែ​ ​ទឹក​អាស៊ី​តវា​និង​ងាយ​អោយ​យើង​ឆាប់​រលាក​ក្រពះ​ពោះវៀន​យ៉ាង​ប្រាកដ​៕​ដោយ រិ​ទ្ធ​ជ័យ​ ​

    01254

    21450

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...