• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • លោក​សម រង្ស៊ី ត្រូវបាន​ព្រះមហា​​​ក្សត្រ​​​លើ​ក​​លែង​​ទោស​ឲ្យ​ត្រឡប់​ចូល​ស្រុក​វិញ ដោយមាន​ការឯកភាព​ពីស​ម្តេច​តេ​ជោ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 12 July, 2013  ម៉ោង 08:47 | នយោបាយ, ព័ត៌មាន​ជាតិ

    ​ភ្នំពេញ ៖ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រោស​ព្រះរាជទាន​លើកលែងទោស​ឲ្យ លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​រួចហើយ​។ ដូច្នេះ​លោក​សម រង្ស៊ី អាច​ត្រឡប់​ចូលមក​កាន់​មាតុប្រទេស​វិញ​ដោយ​មិនមាន​ការចាប់ខ្លួន​អ្វី​ឡើយ​។ នេះ​បើតាម​ប្រភពពី​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​បានបញ្ជាក់​ឲ្យ​ដឹង​នៅថ្ងៃនេះ​។​ ​

    មន្ត្រីជាន់ខ្ពស់​រដ្ឋា​ផិ​បាល​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​វេលា​ម៉ោង​២​និង​៣​នាទី​រសៀល ថ្ងៃទី​១២ ខែកក្កដា មុននេះ​បន្តិច​ថា ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រោស​ព្រះរាជទាន​លើកលែងទោស​ឲ្យ​លោក សម រង្ស៊ី រួចហើយៗ​លោក​សម រង្ស៊ី អាច​ត្រឡប់​ចូល​ស្រុក​វិញ​បាន​។

    លោក​បន្តថា ការ​ប្រោស​ព្រះរាជទាន​លើកលែងទោស​នេះ ដោយយោង​ទៅលើ​សំណើ​ដែល​លោក សម រង្ស៊ី បានស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ​កាលពីពេល​ថ្មីៗ​នេះ​។ ​ប្រភព​បញ្ជាក់ថា ផ្អែកលើ​ស្មារតី​បង្រួបបង្រួម​ជាតិ​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​យល់ស្រប ដោយ​យល់​ទៅលើ​ការដឹកនាំ​ឈានមុខ​នៃ​ការបង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ សម្ដេច​បាន​អធ្យាស្រ័យ យោគយល់​ទៅដល់​លោក សម រង្ស៊ី សុំ​ការលើកលែង​ពី​ព្រះមហាក្សត្រ​។

    ដូច្នេះ​លោក​សម រង្ស៊ី​អាច​ចូលមក​វិញ ដោយ​មិនមាន​បញ្ហា​អ្វីមួយ​ឡើយ​។​ ​ប្រភព​នោះបាន​បញ្ជាក់ថា បទល្មើស​របស់លោក សម រង្ស៊ី គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ពិតប្រាកដ មិនមែនជា​រឿង​នយោបាយ​ទេ ប៉ុន្តែ​ក្នុងន័យ​បង្រួបបង្រួម​ជាតិ​សម្ដេចនាយក​រដ្ឋមន្ត្រី ក៏បាន​សុំ​ឲ្យ​មានការ​លើកលែងទោស​ចំពោះ​លោក សម រង្ស៊ី​នេះ​៕ ​

    SW

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...