• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • អ្នកក្រុង​ប៉ោយប៉ែត​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​បន្ធូ​ដៃ​លើ​មុខរបរ និង​ជីវភាព​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 June, 2013  ម៉ោង 03:04 | សន្តិសុខ​សង្គម

    ​ក្រុង​ប៉ោយប៉ែត ៖ កាល​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ​ឆ្នាំ​២០១៣ បាតុករ​ប្រមាណ​១០០​នាក់​បាននាំគ្នា​ធ្វើបាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​បន្ធូ​បន្ថយ និង​បញ្ឈប់​កៀបសង្កត់​ទៅលើ​មុខ របរ​ប្រចាំថ្ងៃ​ការរត់​ម៉ូតូឌុប ការចេញចូល​ផ្សារ​ថៃ​(​ផ្សារ​រោង​ក្លឿ​រ​) ដោយ​កន្លងទៅ​សមត្ថកិច្ច​មួយចំនួន​បាន​អនុវត្ត​ភារកិច្ច​របស់ខ្លួន​មិន​សមស្រប​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​ពួកគាត់​។

     

    ក្រុមបាតុករ​បាន​ប្រមូល​នៅ​ចំណុច​វត្ត​បា​លិ​លេ​យ្យ ស្ថិតនៅ​ភូមិ ក្បាលស្ពាន សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​ ​ការចូលរួម​បាតុកម្ម​នេះ​គេ​ឃើញ​មាន​អ្នកចូលរួម​ដូចជា កម្មករ​អូស​រទេះ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត អ្នករត់​ម៉ូតូ អ្នករត់​ម៉ូតូ​កង់​បី អ្នករត់​តាក់ស៊ី និង​អា​ជីករ​ជាច្រើន​នាក់​ផងដែរ ។

     

    ​ក្រុមបាតុករ​បាន ក្រុមបាតុករ​បាន​ប្រមូល​នៅ​ចំណុច វត្ត​បា​លិ​លេ​យ្យ ហើយ​បាន​ហែរ​ក្បួន​ឆ្ពោះទៅ​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត​មួយ​ជុំ ដោយ​ស្រែក​ទាមទារ​សំណូមពរ ៦​ចំណុច​ដោយ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បញ្ឈប់​ការកៀបសង្កត់​លើ​មុខរបរ និង​ការរស់នៅ​។ ហើយ​ក្បូន​បាតុកម្ម​នោះបាន​ដង្ហែរ​ឆ្ពោះទៅ​សាលាក្រុង​ប៉ោយប៉ែត ដង្ហែរ​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង និង​ដង្ហែរ​ទៅកាន់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ។​ ​

     

    ក្រុមបាតុករ​ដែល​បានធ្វើ​បាតុកម្ម​ថ្ងៃនេះ​បានកំណត់​សំណូមពរ​ចំនួន​៦​ចំណុច​មានដូចជា​៖

    ១>​សូម​ឲ្យ​សមត្ថកិច្ច​នគរ​បាលប​ញ្ឈ​ប់​ការ​ជំរិត​យកប្រាក់​ពី​ប្រជាពលរដ្ឋ​ដែល​ចូលធ្វើ​លិខិតបញ្ជាក់​ដើម្បី​ធ្វើ​កាត​ចេញចូល ផ្សារ​រោង​ក្លឿ​រ​(​ប្រទេស​ថៃ​)​។​

    ២>​សំបុត្រ​សម្រាប់​ចេញចូល​ផ្សារ​ថៃ​(​ផ្សារ​រោង​ក្លឿ​រ​)​មួយ​សន្លឹក​អាច​ប្រើប្រាស់​ចេញចូល​បាន​មួយថ្ងៃ​សម្រាប់​មនុស្ស​ម្នាក់​។​

    ៣>​មន្ត្រី​ដែល​គ្មាន​សមត្ថកិច្ច​ប្រមូល​ពន្ធ​ជូន​រដ្ឋ សូម​ឈប់​ទាមទារ​ពី​កម្មករ​អូសរ​ទះ​តទៅទៀត​។​

    ៤>​សូម​មន្ត្រី​មាន​សមត្ថកិច្ច​បញ្ឈប់​ការចាប់​ម៉ូតូឌុប អ្នករត់​កង់​បី អ្នករត់​តាក់ស៊ី អា​ជីករ​ជំរិត​យកប្រាក់​តទៅទៀត​។​

    ៥>​អ្នករត់ម៉ូតូឌុប អ្នករត់​កង់​បី​ត្រូវតែមាន​សិទ្ធ​ហៅ និង​ដឹក​ភ្ញៀវ​បទេស​បាន ដោយ​គ្មាន​ការរំខាន​និង​រារាំង​ពី​សមត្ថកិច្ច​នគរបាល ឬ​ក្រុមហ៊ុន​អ្នកមាន​លុយ​។​

    ៦>​សូម​អារ​ជ្ញា​ធរមាន​សមត្ថកិច្ច​កុំ​អនុញ្ញាត​ឲ្យ​រថ​ថយ​ន្ត​ទេសចរណ៍ ឬ​រថយន្តក្រុង​ចូល​ចត​រងចាំ​ដឹក​ភ្ញៀវ​ទេសចរណ៍​បទេស នៅ​បរិវេណ​រង្វង់​មូល​តទៅទៀត​។​ ​ទោះយ៉ាងណា​កែ​សង្កេតឃើញថា ការធ្វើ​បាតុកម្ម​នោះ​មិនមាន​កើត​អំពើ​ហឹ​ង្សា​ឡើង​ ៕ ដោយ​រាជ​សី ​

    ADAFD

    ASD

    SA

     

    xZXCV

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...