• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ជនសង្ស័យ​ពីរ​នាក់​ក្លែង​ឯកសារ​សាធារណៈ​ត្រូវ​កងរាជអាវុធហត្ថ​ចាប់បញ្ជូន​ទៅកាន់​តុលាការ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 June, 2013  ម៉ោង 03:49 | សន្តិសុខ​សង្គម

    ​ក្រុង​ប៉ោយប៉ែត ៖ អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ចាប់​ជនសង្ស័យ​២​នាក់​ពីបទ​ក្លែង​ឯកសារ​សាធារណៈ​ខណៈ​ជនសង្ស័យ​ពីរ​នាក់​នោះបាន​ធ្វើ​សកម្មភាព​ចេញ​លិខិត​ប្រើប្រាស់​ម៉ូតូ និង​លិខិតឆ្លងដែន​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដល់​ជនជាតិ​ម៉ាឡេស៊ី​ចំនួន​៤​នាក់ ។​ ​

     

    លោក ហម ម៉ុ​ត់ មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១​ឈ្មោះ​ហេង គឹម​ឡុង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ោយប៉ែត​សង្កាត់​-​ក្រុង​ប៉ោយប៉ែត ជនសង្ស័យ​ទី​២​ឈ្មោះ​រឿង រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​សង្កាត់​ជាមួយគ្នា​។ ជនសង្ស័យ​ទាំង​២​នាក់​នេះ​មានមុខរ​បរជា​អ្នក​នាំ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ឆ្លងដែន​ចូល​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​

     

    ​លោក ហម ម៉ុ​ត់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាន​ឲ្យ​ដឹង​ទៀតថា ការចាប់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​បាន​ជួយ​សម្រួល​ឯកសារ​ដល់​ជនជាតិ​ម៉ាឡេស៊ី​៤​នាក់​ជាមួយនិង​ម៉ូតូ​ធំ​ដែល​ត្រូវ​ជិះ​ឆ្លងដែន​តាម​ច្រកទ្វារ​អន្តរជាតិ​ពី​ប៉ោយប៉ែត​ដើម្បី​ឆ្ពោះទៅកាន់​ខេត្តសៀមរាប​។​ជនជាប់ចោទ​បាន​យកលុយ​២០០០​បាត​ពី​ជនជាតិ​ម៉ាឡេស៊ី ថ្លៃ​សម្រួលការ​បាន​ជិះ​ម៉ូតូ ចំនួន​៤​គ្រឿង​ឆ្លងដែន ដែល​ពួកគេ ក្លែង​ឯកសារ​ទាំងនោះ​ជំនួស​មន្ត្រី​ជំនាញ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​

     

    ពេលមកដល់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជនបរទេស​បាន​លើក​ឯកសារ​ក្លែងក្លាយ​នោះ​បង្ហាញ​ដល់​មន្ត្រី​ជំនាញ​ទើប​បែកធ្លាយ​រឿង​ក្លែង​លិខិត​នោះ ហើយ​សមត្ថកិច្ច​ឈានដល់​កំណត់​មុខសញ្ញា​និង​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​១២​មិថុនា​ឆ្នាំ​២០១៣​។​ ​

     

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំងពីរ​នាក់​នេះ​ធ្លាប់​ប្រព្រឹត្ត​ក្លែង​ឯកសារ​របៀបនេះ​ជាច្រើន​លើ​ច្រើនសារ​មកហើយ​ខណៈពេល​នេះ​ក្រុម​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវ​ប​ញ្ជូ​ល​ទៅកាន់​ទីបញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​នៃ​ច្បាប់​៕ ដោយ​រាជ​សី​ ​

    F

    F1

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...