• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • សមត្ថកិច្ច​សេះ​ហោះ​ការពារ​ក្មេង​ទំនើង​កាប់​យុវជន​ម្នាក់​ជាច្រើន​ពូថៅ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 June, 2013  ម៉ោង 02:24 | សន្តិសុខ​សង្គម

    ​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​ក្មេង​ទំនើង​ប្រើ​អំពើហិង្សា​កាប់​ដោយ​ពូថៅ​និង​កាំបិត​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ពី មុខផ្ទះ​ជនបង្ក ដោយសារតែ​ប៉ះ​សម្តី​ដាក់ គ្នា​បន្តិចបន្តួច​ក៏​ប្រើ​អំពើហិង្សា​ហើយ​មាន​សមត្ថកិច្ច​មិនដឹង​ជា មកពី​អង្គភាព​ណា​ពិតប្រាកដ​ទេ​មក​ការពារ​កាង​ជនបង្ក និង​មិន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​នាំខ្លួន ជនបង្ក​ទៅ​ប៉ុស្តិ៍​។​ ​

     

    ហេតុការណ៍​ប្រើ​អំពើហិង្សា​មកលើ​ជនរងគ្រោះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ល្ងាច​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​លេខ​១៨៧ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ប្រមាណ​ជាង​១០០​ម៉ែត្រ​ពី​ផ្ទះ​ជនបង្ក បាន​ប៉ះ​សម្ដី​គ្នា​តែ​មិនដឹង​មូលហេតុ​អ្វី ក៏​ស្រាប់តែ​ឃើញ​ជនបង្ក ទាញយក​កាំបិត ពូថៅ​មក​កាប់​ទាំង​កំរោល​មកលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​របួសធ្ងន់​ត្រូវ​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។​ ​

     

    ជនបង្ក​បន្ទាប់ពី​កាប់​គេ​ហើយ​បាន​រត់​ចូល​ផ្ទះ ពេលដែល សមត្ថកិច្ច​មូលដ្ឋាន​ទៅដល់​បែរជា​មាន​បុរស​ម្នាក់​ដែល​អះអាងថា​ខ្លួន​ជា​សមត្ថកិច្ច ប៉ុន្តែ​មិនដឹង​អង្គភាព ណា​មករា​រាំង​សមត្ថកិច្ច និង​អ្នកកាសែត​មិន​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន រួច​ក៏​ប្រើល្បិច​ដឹក​មនុស្ស​ផ្សេង​ចេញ ពី​ផ្ទះកើតហេតុ ឃ្លុប​មុខ​ជិត ជា​ល្បិច​ដើម្បី​បញ្ឆោត​សមត្ថកិច្ច និង​អ្នកកាសែត​ទៅវិញ​។

     

    ​ ​ឪពុកម្តាយ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កន្លងទៅ​យុវជន​ទំនើង​រូបនោះ​ធ្លាប់​បង្កបញ្ហា​ជាច្រើនលើក តែ​សមត្ថកិច្ច​មិន​ចាត់ការ ដូច្នេះ​គាត់​ត្រូវតែ​ប្តឹង​រក​យុត្តិធម៌​ឲ្យ​កូន​របស់គាត់​ដែល​រងគ្រោះ​នេះ​៕ ​

    ១2

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...