• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • កម្ពុជា​បច្ចុប្បន្ន​មាន​អ្នក​ប្រើ​ទូរស័ព្ទ​ជាង​៨​លាន​នាក់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 June, 2013  ម៉ោង 02:33 | ព័ត៌មាន​ជាតិ

    ​ខេត្ដ​កំពង់ឆ្នាំង ៖ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មន្ទីរ​ប្រៃសណីយ៍​ទូរគមនាគមន៍ ខេត្ដ​កំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៣ លោក​សូរ ឃុន រដ្ឋមន្ដ្រីក្រសួង​ ប្រៃសណីយ៍​ទូរគមនាគមន៍ បាន​ថ្លែង ថា​ប្រជាពលរដ្ឋ កម្ពុជា​បច្ចុប្បន្ន​ជាង​៨​លាន​នាក់ កំពុង​ប្រើប្រាស់​ទូរស័ព្ទ និង​មាន​លេខ​ទូរស័ព្ទ ជាង​២០​លាន​លេខ កំពុងដំណើរការ​បច្ចុប្បន្ន ដែល​នេះ​គឺ​ការរីក​ច​ម្រី​ន​ជឿន លឿន​ក្នុងសម័យ តេ​ជោ សែន ជា​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

     

    ​វិស័យ​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​កំពុង​រីកចម្រើន​គួរ​ជាទី​មោទនៈ​នៅក្នុង​កម្ពុជា មិន​ចាញ់​ប្រទេសជិតខាង ឡើយ ប្រជាពលរដ្ឋ​យើង​បច្ចុប្បន្ន​ភាគ ច្រើន​ក្នុង​ម្នាក់ៗ គេ​ប្រើ​ទូរស័ព្ទ​ពី​២​ទៅ ៣​ឬ​៤​ប្រព័ន្ធ ដែល​តាម​ការ​បូកសរុប ស្ថិតិ​របស់​ក្រុមហ៊ុនទូរស័ព្ទ​ទាំង​៨ ក្នុង ប្រទេស​កម្ពុជា មាន​អ្នកប្រើប្រាស់​ទូរ ស័ព្ទ​ជាង​៨​លាន​នាក់ តែ​លេខ​ដែល​កំពុង ប្រើប្រាស់​មាន​ជាង​២០​លាន​លេខ ឯ ណោះ​។

     

    ក្នុងនោះ​ក៏មាន​ការប្រើប្រាស់ តាម​សេវាកម្ម​អ៊ី​ន​ធើ​ណេ​ត ដែល​កំពុង រីកចម្រើន​ដ៏​ខ្លាំងខ្លា​ផងដែរ ។​ ​លោក ចាន់ ផល ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខេត្ដ​បាន​ឲ្យ​ដឹងថា មន្ទីរ​ថ្មី​នេះ​មាន​បណ្ដោយ​២១ ម៉ែត្រ​និង​ទទឹង​៩​ម៉ែត្រ សាងសង់​ដោយ ក្រុមហ៊ុន ម៉ា​សឺ​វី​ស តាមរ​ថនា​បថ ខ្មែរ​សុទ្ធសាធ កសាង​ដោយ​បេតុង​អា​ម៉េ ជញ្ជាំង​អិដ្ឋ ដំបូក​ប្រក់​ក្បឿង​កម្ពស់​២ ជាន់ ។ ចាប់ផ្ដើម​កសាង​ក្នុង ខែ​កក្ដ​ដា ឆ្នាំ​២០១២ ហើយ​បាន​រួចរាល់​នៅក្នុង ខែមិថុនា ឆ្នាំ​២០១៣ ដែល​ចំណាយ ថវិកា​ដោយ​ក្រសួង​ទាំងអស់ និង​កំពុង សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ពេលនេះ ។

     

    នៅក្នុង​ខេត្ដ​កំពង់ឆ្នាំង​សព្វថ្ងៃ​មាន​ក្រុម ហ៊ុន​ទូរ​សព្ទ័​អចល័ត​២​ក្រុមហ៊ុន និង ទូរស័ព្ទ​ចល័ត​៦​ក្រុន​ហ៊ុន និង​មាន​ក្រុម ហ៊ុន ផ្ដល់​សេវាកម្ម អ៊ី​ន​ធើ​ណេ​ត​ជា ច្រើន​ទៀត​ព្រមទាំង​មាន​បណ្ដាញ​កា​ប្លិ៍ អុ​ប​ទិ​ក​ពាសពេញ​ខេត្ដ ។​ ​នៅពេល​ចុងក្រោយ​នៃ​ពិធី​លោក សូរ ឃុន បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ និង សិស្ស​ដែល​បាន​ចូលរួម​ចំនួន​៦៦១​នាក់ ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ​ឱ្យបាន​គ្រប់ៗ​គ្នា ។ គឺ​បោះឆ្នោត​ជូន គណបក្ស​ណា ដែល​ធ្លាប់ជួយ​សង្គ្រោះ ជីវិត​យើង​ពីរ​បប ប៉ុល ពត និង​បាន​ដឹក នាំ​ប្រទេស​ឱ្យមាន​សុខសន្ដិភាព មាន ការអភិវឌ្ឍ​ជឿនលឿន​ដូច​សព្វថ្ងៃនេះ ។

     

    បើ​បោះឆ្នោត​ខុស​ពិតជា​នាំឱ្យ​ប្រទេស ជាតិ​ដើរ​ថយក្រោយ​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម វឹកវរ​គ្មាន​សុខសន្ដិភាព​មិនខានឡើយ​។​ ​នៅក្នុងពេល​នោះដែរ លោក ក៏បាន បំពាក់​មេដាយមាស និង​ប្រាក់​ជូន​ដល់ មន្ដ្រី រាជការ​ស្រុក ខេត្ដ ដែលមាន​ស្នា ដៃ​ក្នុង​ការបម្រើ​ជាតិ និង​ចែក​អំណោយ ជូន​ដល់​អ្នកចូលរួម​គ្រប់ៗ​គ្នា ៕ ​

    dgf

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...