• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​ជិះ​ម៉ូ​តូប​ញ្ជ្រា​ស់​ផ្លូវ​ហើយ បើក​យ៉ាង​លឿន​ជ្រុល​ទៅ​ពន្លះ​ជាមួយ​ហ៊ីយ៉ាន់ដាយ​ស្លាប់​ទាំងពីរ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 June, 2013  ម៉ោង 01:40 | សន្តិសុខ​សង្គម

    ​ខេត្តកណ្តាល ៖ ក្មេងស្ទាវ​២​នាក់ បាន​ស្លាប់​ភ្លាមៗ​កន្លែងកើតហេតុ ខណៈ​ពួកគេ​បាន​បើក​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន បញ្ច្រាសទិស​ផ្លូវ ក៏​ជ្រុល​ទៅបុក​រថយន្ត ហ៊ីយ៉ាន់ដាយ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ទាំងពីរនាក់តែម្តង​។​ ​

     

    គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង ដោយ​ខ្លួនឯង ដោយសារតែ​មិន​គោរព​ច្បាប់​ចរាចរណ៍ ខាងលើនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៨៖៣០​នាទី យប់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៣​ស្ថិតនៅតាម​ផ្លូវជាតិ លេខ​២ មុខ​ផ្សារ​តាខ្មៅ​ថ្មី សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​ ​

     

    សា​ក្សី បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ ជា​ក្មេងស្ទាវ បាន​បើក​ម៉ូតូ​ម៉ា​កវី តាម​បណ្តា​យ ផ្លូវជាតិ​លេខ​២ ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​បើក​បញ្ច្រាស់ទិស ស្រាប់តែ​ដល់ ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿង ដែល​ធ្វើដំណើរ​តាម ស្តាំ​ដៃ​របស់គេ បណ្តាល​ឲ្យ​ជនរងគ្រោះ ទាំងពីរ​នាក់​ដួល​ម៉ូតូ បោក​ក្បាល ស្លាប់​តែម្តងទៅ​។​ ​

     

    ជនរងគ្រោះ​ទាំងពីរ​នាក់ មិនទាន់​ត្រូវបាន ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ​។ ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​ចុះទៅពិនិត្យ និង​យក​ម៉ូតូ របស់​ជនរងគ្រោះ និង​រថយន្ត​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការស្រាវជ្រាវ​ដើម្បី​ស្វែងរក​សាច​ញាត​របស់​ជនរងគ្រោះ​ទាំងពីរ​នាក់​៕ ​

    Pheak-0091

    Pheak-0092

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...