• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​រិ​ទ្ធិ​មុនី បុក​រថយន្ត​Camry​ខ្ទេច ស្លាប់​១​នាក់ និង​របួស ៥​នាក់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 June, 2013  ម៉ោង 00:16 | សន្តិសុខ​សង្គម

    ខេត្តពោធិ៍សាត់៖ មាន​ករណី​គ្រោះថ្នាក់ចរា​ចរណ៍​​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៣ វេលា​ម៉ោង​១២​យប់​ឈានចូល​ថ្ងៃទី​១២ មិថុនា នៅ​ចំណុច​ភូមិ​សារ​វ័​ន្ត ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ រវាង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​រិ​ទ្ធិ​មុនី ជាមួយ​រថយន្ត​ម៉ាក Camry មួយគ្រឿង​។

     

    ​ហេតុការណ៍​នេះ​កើតឡើង​ខណៈពេលដែលរ​ថយ​ន្ត Camry ពណ៌​ស្លែ គ្មាន​ស្លាក​លេខ​បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត និង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន រិ​ទ្ធិ​មុនី​ពណ៌​ទឹកប៊ិច​ឆ្នូត​ក្រហម​ស ពាក់​ស្លាក​លេខ​បប 3A 1195 បើកបរ​ពី​ទិសខាងកើត​ទៅខាង​លិច ដល់​ចំណុចកើតហេតុ​រថយន្ត​ទាំង​២​បាន​បុក​គ្នា​លាន់​សូរដូច​រន្ទះ​បណ្តាល​ឲ្យ មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​នៅក្បែរ​ខាង កំពុងតែ​ដេក​លង់លក់​នោះបាន ភា្ញ​ក់​ពី​ដំណេក​គ្រប់ៗ​គ្នា​ហើយ​រថយន្ត​ក្រុមហ៊ុន​រិ​ទ្ធ​មុនី​បាន​វេ​ចង្កូត​ធ្លាក់​ចូលទៅ​វាលស្រែ​ខាងស្តាំ ។

     

    ​តាម​ការបំភ្លឺ​របស់​ម​ន្ត្រី​នគរបាល ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​ស្លាប់​ជា​ម្ចាស់​រថយន្ត Camry ឈ្មោះ​ហាន សែន​ចំរុង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រែកជីក ឃុំ​សោម ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ និង​អ្នករងរបួស​ស្រាល​៥​នាក់​ស្រី​១​នាក់ ។​សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹក យកទៅ​ខេត្តក្រចេះ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​

    DSC00789

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...