• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ក្រុមចោរ​ជើង​ខ្លាំង​ចាប់ជំរិត​ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​ថៅកែ​លក់​ត្រី ទារប្រាក់​៥​ម៉ឺន​ដុល្លារ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 12 June, 2013  ម៉ោង 01:45 | សន្តិសុខ​សង្គម

    កំពង់ចាម ៖ ថៅកែ​ត្រី​ពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវបាន​ក្រុមចោរ​មួយក្រុម​ចាប់ជំរិត និង​ទារប្រាក់​ចំនួន​៥​ម៉ឺ​ដុល្លារ នៅ​ស្រុក​ពា​ញ​ក្រែក ខេត្តកំពង់ចាម ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ខេត្ត កំពង់ចាម​បើក​ប្រតិបត្តិ​ការជួយ​ទាន់ពេលវេលា​។​ ​

     

    នគរបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​សេចក្តីរាយការណ៍​ករណី​ចាប់​ជម្រិត ដែល​ជនរងគ្រោះ ជា​ថៅកែ​លក់​ត្រី ដែល​មកពី​ខេត្តសៀមរាប កម្លាំង​នគរបាល​ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​បើក​ប្រតិបត្តិការ ស្រាវជ្រាវ តាម​ជំនាញ​របស់ខ្លួន ហើយ​ឈានទៅដល់​ការ ត់​ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ក្នុងនោះ​រួមមាន ជនជាតិ​វៀតណាម ព្រ​ទាំង​បានធ្វើ​ការរំដោះ​ជនរងគ្រោះ​បានមក​វិញ​កាលពី​វេលា​ម៉ោង ៧ និង​៣០​នាទី​យប់ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៣​ដដែល​នេះ​។​ ​

     

    នគរបាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ប្តី​មានឈ្មោះ អិន មិន អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ហើយ​ត្រូវ​ចោរ​ធ្វើការ ចាប់ជំរិត នៅវេលា​ម៉ោង ៧​និង ៣០​នាទី យប់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៣ នៅផ្ទះ​សំណាក់ ព្រះ​ច័ន្ទ​ពេញវង់ ។​ ​ក្រោយ​ការចាប់ខ្លួន បុរស​ជា​ប្តី​រួចហើយ ក្រុមចោរ បាន​នាំ​ជនរងគ្រោះ មកកាន់​ចំណុច ត្រពាំង​ផ្លុ​ង រួចហើយ​ស្ត្រី​ជា​ភិ​រ​យា បានធ្វើ​ដំណើរ មករក​ប្តី ក៏ត្រូវ​ក្រុមចោរ​ចាប់ជំរិត​បន្តទៀត ដោយ​ទារប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ ។​

     

    ​រហូតមកដល់ វេលា​ម៉ោង ៩​យប់​ថ្ងៃ​ដដែល​នេះ កម្លាំង​សមត្ថកិច្ច បាន​បន្ត​ប្រតិបត្តិការ របស់ខ្លួន​បន្តទៀត និង​នាំ​ជនសង្ស័យ​ទាំង​៥​នាក់ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ​បន្តទៀត​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕ ​

    CH-0339

    ក្រុមជនល្មើស

    CH-0340ជនរងគ្រោះពីនាក់ប្តីប្រពន្ធ

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...