• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បន​ល្បែងភ្នាល់​ទឹកភ្លៀង​ប​ង្វ​ក់ និង​ហុតឈាម​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង​ជា​ឆ្នាំងបាយ​របស់ លោក ប្រាជ្ញ ចន្ទ​?
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 8 June, 2013  ម៉ោង 00:38 | រាយការណ៍​ពិសេស

    ​ខេត្តបាត់ដំបង ៖ ប្រភពព័ត៌មាន​ពី​ខេត្តបាត់ដំបង​បាន​រាយការណ៍​ឲ្យ​ដឹងថា ល្បែងភ្នាល់​ទឹកភ្លៀង​លេង​យ៉ាង​កក្រើក​នៅ​ក្រុង​បាត់ដំបង ប៉ុន្តែ​សមត្ថកិច្ច​ចាប់តាំងពី​ថ្នាក់ក្រោម​រហូតដល់​ លើ​ម៉ា​ក្រុង​បាត់ដំបង​កំពុង​នាំគ្នា​សម្ងំ​ឲ្យ​ស្ងាត់ឈឹង​ដែល ហាក់ដូច​មាន​សភាព​ប្លែក​ខុស​ទំនង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង​មានការ​សង្ស័យថា កំពុងស្ថិត​ក្រោម​ឥទ្ធិពល​របស់លោក​ថៅកែ​បន​ល្បែងភ្នាល់​ទឹកភ្លៀង​ដែល​បាន​ឲ្យ​មន្ត្រី​ប៉ូលីស​ព្រំដែន​គោក ឈ្មោះ អាង សុវណ្ណ ហៅ​ទូច ដែលមាន​ភារកិច្ច​ខាង​រត់ការ​យកលុយ​ទៅ​ញាត់​មាត់​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ជាពិសេស​លោក​អភិបាលខេត្ត​មិន​ឲ្យ​បង្ក្រាប​។​ ​

     

    មន្ត្រី​ប៉ូលីស​ព្រំដែន​គោក​ម្នាក់ ឈ្មោះ អាង សុវណ្ណ ហៅ​ទូច ដែលជា​មនុស្ស​មាន​ចំណែក​ផលប្រយោជន៍​ពី​បន​ល្បែងភ្នាល់​ទឹកភ្លៀង​នោះ បាន​ដើរ​និយាយ​អួតអាង​ប្រាប់​គេឯង និង​កូន​ក​ញ្រែ​ង​របស់គេ​ពេញ​ម៉ា​ក្រុង​បាត់ដំបង​ថា កុំ​ខ្លាច​កុំ​ព្រួយ​ពួក​អ្នកកាសែត​ចុះផ្សាយ​អីចុះ​ផ្សាយ​ពី​រឿង​បន​ល្បែង​យើង​អី​កុំ​ខ្វល់​យើង​នាំគ្នា​លេង​បន្តទៀត​ទៅ​គ្មាន​នរណា​ហ៊ាន​ចាប់​ពួកយើង​ទេ ព្រោះ​សូម្បីតែ​លោក​អភិបាលខេត្ត​ក៍​យើង​រត់ការ​រួច​អស់ហើយ​គាត់​មិន​ហ៊ាន​បញ្ជា​មនុ​ស្សមក​ចាប់​ទេ ។

     

    ​ ​ការនិយាយ​អួត​ក្អេងក្អាង​របស់​បុរស​នេះ​មានន័យថា "​លោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្ត ទទួល​សំណែន​ពី​គេ​?" ព្រោះ អី​មេ​អាវុធហត្ថ និង​ប៉ូលីស ក្នុង​ខេត្ត ត្រូវបាន​ជន ម្នាក់នេះ​ទិញ ទឹក​ចិត្តបាន​អស់ហើយ​ទើប​គ្មាន​នរណា​ហ៊ាន​ចាប់​វង់ល្បែង​ទឹកភ្លៀង របស់លោក​ថៅកែ ណា​ង និង លោក​ថៅកែ សេង ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​ទីតាំង​ល្បែង​នៅក្រោម​វត្ត​ទួល​ដូន​ប៉ុក ភូមិ​អូរ​ចារ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង និង​នៅ​វាលស្រែ ១០០ ភូមិ​ចំការ​សំរោង សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង សំណូមពរ​ដល់​លោក​អភិបាលខេត្ត​ចុះបង្ក្រាប ។​ ​

     

    គេ​បានឮ​ពេញៗ​ត្រចៀក​ដោយ លោក អាង សុវណ្ណ ហៅ​ទូច ដើរ​និយាយថា គេ​បាន​និយាយ​ត្រូវ​គ្នា​ជាមួយ​លោក​ហៅ​ហ្វា​យ​ខេត្ត​រួចហើយ អញ្ចឹង​តើ​មាន​នរណា​បញ្ជា​បង្ក្រាប​ទៅ​? ។ សូម្បីតែ​ថៅកែ​រកស៊ី​នាំ​ត្រី​ពី​ថៃ​មក​លក់​ស្រុក​ខ្មែរ​មាន​យី​យោ មច្ឆា​ស្ទឹង​សង្កែ ឈ្មោះ ណា​ង និង​ថៅកែ​ម៉ូតូ និង​ខារ៉ាអូខេ ឈ្មោះ​សេង ក៏​ឈប់រ​ករបរ​នោះដែរ គឺ​មក​ធ្វើជា​មេទឹក​ភ្លៀវ​វិញ ព្រោះ ស្រួល​កើប​លុយ ក្នុង​មួយខែៗ ប្រមាណ ៥០​ម៉ឺន​ដុល្លា ធ្វើជា​អ្នកមាន​យ៉ាង​ស្រួល ។​

     

    ​បុរស​ឈ្មោះ អាង សុវណ្ណ អ្នក​រត់ការ​នោះបាន​អួត​ប្រាប់​គេ​ថា ក្នុង​រយៈពេល ៦​ខែ ដែលមាន​ភ្លៀង​នេះ គឺ​គេ​ត្រូវ ចំណាយ​យ៉ាងតិច ១០​ម៉ឺន​ដុល្លា យកទៅ​បិទ​ភ្នែក​ញាត់​មាត់​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត ។ គេ​ជឿថា​អាចជា​រឿង​ពិត​ដែល​លោក អាង សុវណ្ណ ហៅ​ទូច ថា​បាន​រត់ការ ចំណាយលុយ​រាប់ម៉ឺន​ដុល្លា សម្រាប់​បិទ​ភ្នែក​ញាត់​មាត់​អាជ្ញាធរ និង​សមត្ថកិច្ច ។ បើ​រឿងនេះ​មិន​ពិត​ទេ ប្រាកដជា​អាជ្ញាធរ​សមត្ថកិច្ច មិន​នៅ​ស្ងៀម​នោះទេ​ច្បាស់​ជា​បង្ក្រាប​ចាប់​ដាក់គុក​ដាក់​ច្រវាក់​គ្មាន​សល់​ទេ​។ ទោះជា​យ៉ាងណាក្តី​នេះ​គ្រាន់តែ​ជាការ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ ប៉ុណ្ណោះ​។

     

    ​មហាជន​នៅតែ​អះអាងថា ទាំង​សមត្ថកិច្ច​អាជ្ញាធរ រួម​នឹង​លោក​ចៅហ្វាយខេត្ត​ផងដែរ បើ​មិន​ចង់​ឲ្យ​គេ​រិះគន់ថា​មាន​ជាប់​ពាក់ព័ន្ធ​ទទួល​លុយ​ពី​វង់ល្បែង​នោះ សូម​ចុះទៅ​បង្ក្រាប​ផង​ទើប​មហាជន​គេ​ជឿ​។ អ្នកក្រុង​បាត់ដំបង​បាននាំគ្នា​ខ្សឹបខ្សៀវ​ថា បើ​សមត្ថកិច្ច​ចង់​ចាប់​មិន​ពិបាក​ទេ គឺ​ស្គាល់ឈ្មោះ​មុខមាត់ និង​ទីលំនៅ មេ​ទាំង​២​នាក់ និង​អ្នក​រត់ការ​នោះ​អស់​ទៅហើយ ហើយ​ទីតាំង​បន​ល្បែង​នោះ​មនុស្ស​ប្រមូលផ្តុំ​គ្នា​លេង​ដូច​ហ្វូងគោ​លេង​ដោយ​ចំហ​មិនមាន​ការលាក់លាម​អ្វី​ទេ​។ ប៉ុន្តែ​ទោះយ៉ាងណា​គេ​ចាំ​មើលថា អំណាច​ទឹកប្រាក់​របស់​ឈ្មួញ​ទាំង​៣​នាក់​ខ្លាំង ឬ​លោក​អភិបាលខេត្ត​ខ្សោយ​! ៕ ដោយ កញ្ញា​សុភាព ​

    kh5

    kh6

     

    loading...